ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​នឹង​សម រ​ង្ស៊ី នាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​មានការ​បកស្រាយ​ថា «​អ្វី​ទៅ​សហ​គមន៍​អន្តរជាតិ​»​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សួរ​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី ឲ្យ​បកស្រាយ​នូវ​សំណួរ​ចំនួន​ពីរ តើ​អ្វី​ជា​សហគមន៍​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សួរ​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី ឲ្យ​បកស្រាយ​នូវ​សំណួរ​ចំនួន​ពីរ តើ​អ្វី​ជា​សហគមន៍​អន្តរជាតិ និង​តើ​ប្រទេស​ណា​ជា​សហគមន៍​អន្តរជាតិ ?

ក្រោយ​ពី​មេដឹកនាំ​អតីត​គណ​ប្រឆាំង​លើក​ឡើង​ថា ខ្លួន​នឹង​ពហិការ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុន​នេះ ហើយ​អវត្តមាន​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នោះ​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​នោះ​ទេ ។ ថ្លែង​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​ជាង​១៣៤​គីឡូម៉ែត្រ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា ថ្មី​នេះ​មាន​ប្រទេស​មួយ ឬ​ពីរ​ដែល​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​ស្រែ​កថា គេ​នឹង​អាច​ស្នើ​ដក​កៅអី​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៀត​ផង ។

សម្តេច​បាន​បញ្ជាក់​ថា​ថ្មី​ៗ​នេះ​កម្ពុជា​បា​នប​ញ្ជួ​ន​កងទ័ព​របស់​ខ្លួន​ជាង​៤០០​នាក់​ទៅ​ក្រៅប្រទេស​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ហើយ​អង្គការសហប្រជាជាតិ​កំពុង​ត្រូវការ​កម្ពុជា​ប​ញ្ជួ​ន​កងទ័ព​ទៅ​ជួយ​នូវ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​នៅ​ប្រទេស​លី​បង់ ស៊ូ​ដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល និង​ម៉ា​លី​ជាដើម ។

សម្តេច​ក៏​បាន​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺជា​ការ​បំពាន​សិទ្ធ​របស់​ប្រជាពលរដ្ឋ ហើយ​សម្តេច​បាន​ចំអក​ថា មេ​បក្ស​នោះ​បាន​លើក​ឡើង​ថាបើ​គណបក្សប្រឆាំង​របស់​លោក សម រ​ង្ស៊ី​មិន​ចូលរួម​ការ​បោះ​ឆ្នោត សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត និង​រាជរដ្ឋាភិបាល «​កុំ​ស្អី​តិច​សំពាធ​អន្តរជាតិ​» ឆ្លើយ​មក​សហគមន៍​អន្តរជាតិ​ជា​អ្នក​ណា?

អ្នកឯង​មាន​ប្រ​ទស​១ ឬ​២ គាំទ្រ​អ្នកឯង ខណៈ​ដែល​ប្រទេស​ចិន ឥណ្ឌា កូរ៉េ​ខាងត្បូង ជប៉ុន ឬ​ក៏​អាស៊ាន និង​រុ​ស្សី ជាដើម​ដែល​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយនឹង​ប្រទេស​កម្ពុជា «​គេ​មិនមែន​ជា​សហគមន៍​អន្តរជាតិ​ទេ​អី?​» ដូច្នេះ​សម្តេច​បាន​ទាមទារ​ឲ្យ​មេ​បក្ស​ប្រឆាំង​ឆ្លើយ​ជូន​សម្តេច​នូវ​សំ​នូ​រ​ចំនួន​២ គឺ​ទី​១ – តើ​អ្វី​ជា​សហគមន៍​អន្តរជាតិ ? និង​តើ​ប្រទេស​ណា​ជា​សហគមន៍​អន្តរជាតិ ? សម្តេច​មាន​ប្រសាសន៍​ថា ៖ «​ឥឡូវ​ឆ្លើយ​មក សហគមន៍​អន្តរជាតិ​ជា​នរណា ? និយាយ​ឲ្យ​ពិត អ្នកឯង​មាន​ប្រទេស ១ ឬ​២​ស្រែក​គាំទ្រ​អ្នកឯង ។ តែ​អ្នកឯង​កុំ​ភ្លេច​មាន​ប្រទេស​ច្រើន​ណាស់ ដែល​គាំទ្រ​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​បន្តការងារ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​» ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រទេស​ទាំងអស់​កំពុងធ្វើការ​ជាមួយ​យើង​ទាំងអស់ សូ​ម្បី​ល្ងាច​នេះ​សម្តេច​នឹង​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​នៅ​រសៀល​នេះ​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​បន្ថែម​ថា​៖ «​អា​មេ​រិ​ក​មាន​ទាន់​ផ្តាច់​ការទូត​ជាមួយ​យើង​ឯណា ទោះបីជា​មាន​បញ្ហា​ខ្លះ​គាត់​មិន​ពេញចិត្ត​ជាមួយ​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ