ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​ដុំ Wifi ឆេះ​រថយន្ត​ស៊េរី​ទំនើប

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ឆេះ​ចេញពី​ដុំ​Wifi​ដែល​បំពាក់​ក្នុង​រថយន្ត​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​វាលវង់ខណ្ឌ​៧មក​រា​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ឆេះ​ចេញពី​ដុំ​Wifi​ដែល​បំពាក់​ក្នុង​រថយន្ត​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​វាលវង់ខណ្ឌ​៧មក​រា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ស៊េរី​ទំនើប ពណ៌​ខ្មៅ មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ឆ្លង​ចរន្ត​ឆេះ​ហុយផ្សែង​ចេញពី​ដុំ Wifi ហើយ​ត្រូវ​បាន​អ្នក​លក់ដូរ​នៅ​ក្បែរ​នោះ​ទាញ​បំពង់​ពន្លត់​អគ្គី​ភ​យ័​មក​បាញ់​អស់​ចំនួន​៥​បំពង់​ទើប រលត់​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​នោះ​បាន​ទូរស័ព្ទ​ទៅ​រថយន្ត​ពន្លត់​មួយ​គ្រឿង តែ​មិន​បាន​ប្រើប្រាស់​ទេ ដោយសារ​ម្ចាស់​មិន​អោយ​បាញ់​ខ្លាច​ខូច​រថយន្ត​របស់​គាត់ ហើយ​ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ស្ទួ​ចម​ក​ស្ទួ​ច​យក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ