ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះហត្ថលេខា និង​សម្រួល​ការងារ​ឲ្យ​បក្សនយោបាយ​ផ្សេង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​ទៅ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បើកឱកាស​បណ្តា​បក្សនយោបាយ​នានា​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជា​ពិសេស​ត្រូវ​ចុះហត្ថលេខា​លើ​ក្រដាស​ស្នាម ដែល​គណបក្ស​នយោបាយ​ថ្មី​ៗ​ចង់បាន ដើម្បី​បញ្ជាក់​ពី​បេក្ខភាព​របស់​គេ ។ សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​ទៅ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បើកឱកាស​បណ្តា​បក្សនយោបាយ​នានា​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជា​ពិសេស​ត្រូវ​ចុះហត្ថលេខា​លើ​ក្រដាស​ស្នាម ដែល​គណបក្ស​នយោបាយ​ថ្មី​ៗ​ចង់បាន ដើម្បី​បញ្ជាក់​ពី​បេក្ខភាព​របស់​គេ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ម្សិលមិញ​ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ប្រកាស​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​នាំ​ឲ្យ​គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មិន​តិច​ជាង​១០​គណបក្ស​ទេ ដែល​បាន​ចុះបញ្ជី​រួច ។

ក៏​ប៉ុន្តែ​នៅ​មាន​គណបក្ស​មួយ​ចំនួន​បង្កើត​ថ្មី​នៅ​ត្រូវការ​ស្នាម​មេដៃ​ត្រូវការ​បញ្ជាក់​ឯកសារ​នេះ ឬ​ឯកសារ​នោះ​ដូច​ជា តម្រូវការ​ចុះហត្ថលេខា​បញ្ជាក់​ថា បុគ្គល​នៃ​បក្ស​នេះ​ពិតជា​រស់នៅ​ភូមិ​នេះ ឬ​លិខិត​ថ្កោលទោស «​សុំ​ឲ្យ​ជួយ​សម្រួល​» និង​តម្រូវការ​ចុះហត្ថលេខា «​ត្រូវ​ចុះ​ឲ្យ​បាន​ឆាប់​» ការ​លើក​ផ្លា​ក ឬ​ក៏​ពិធី​ជួបជុំ​សកម្មជន​តាម​មូលដ្ឋាន​នានា​ព្រោះ នេះ​ជា​ពេលវេលា​បណ្តា​បក្ស​នានា​ត្រូវធ្វើ​សកម្មភាព​ឲ្យ​ស្រប​តាម​ច្បាប់ ដូច្នេះ​បើ​គណបក្ស​ណា​ដែល​ត្រូវការ​លើក​ផ្លា​ក ដូច្នេះ​រដ្ឋបាល​មូលដ្ឋាន​ត្រូវ​សម្រួល​ទីតាំង «​បើ​ទីតាំង​នេះ​គណបក្ស​ប្រជាជន​យើង​អាច​ដាក់​បាន គណបក្ស​ផ្សេង​ក៏​អាច​ដាក់​បាន​ដែរ​» ។

ថ្លែង​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​ជាង​១៣៤​គីឡូម៉ែត្រ នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រក្រតីទិន​នៃ​ការ​បោះ​ឆ្នោត​ដែល​កំណត់​នៅ​ថ្ងៃ​ទី​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺ​គ្មាន​ការ​ប្រែប្រួល ឬ​ពន្យា​ពេល​នោះ​ទេ ។

សម្តេច​ក៏​បាន​ចំអក​ឲ្យ​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី ទោះបីជា​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​បោះ​ឆ្នោត ក៏​មិន​ត្រូវ​ភ្លេច​ថា នៅ​មាន​គណបក្ស​ជា​ច្រើន​ទៀត​នឹង​ចូលរួម​ប្រកួតប្រជែង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា ៖ «​បើ​មួយ​ងាប់​ទៅ ងាប់​ដោយសារ​ធ្វើ​ខុសច្បាប់ មនុស្ស​មួយ​ចំនួន​ដែល​តុលា​ល​ការ​ហាមឃាត់ សុទ្ធ​ជា​រឿង​របស់​គេ […] ងាប់​បក្ស​ន​យោ​យ​បាយ​មួយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ