ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិប្បដិសារី ! កូនស្រី​ស្លា.ប់​ភ្លាម​ៗ​ក្រោយ​ឪពុក​ឱ្យ​លេបថ្នាំ​ហួស​កម្រិត​លាយ​ជាមួយនឹង​ប្រេងកូឡា

7 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​តូច​ម្នាក់​បាន​បែកពពុះមាត់​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ឪពុក​ដាក់​ថ្នាំ​ឱ្យ​កូន​លេប​ហួស​កម្រិត និង​មាន​លាយ​ជាមួយ​ប្រេងកូឡា​ថែម​ទៀត ដោយ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​នោះ​ទេ ។ ហេតុការណ៍​ឪពុក​ឱ្យ​កូន​លេបថ្នាំ​ហួស​កម្រិត និង​លាយ​ប្រេងកូឡា​បណ្តាល​ឱ្យ​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦…

ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​តូច​ម្នាក់​បាន​បែកពពុះមាត់​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ឪពុក​ដាក់​ថ្នាំ​ឱ្យ​កូន​លេប​ហួស​កម្រិត និង​មាន​លាយ​ជាមួយ​ប្រេងកូឡា​ថែម​ទៀត ដោយ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​នោះ​ទេ ។ ហេតុការណ៍​ឪពុក​ឱ្យ​កូន​លេបថ្នាំ​ហួស​កម្រិត និង​លាយ​ប្រេងកូឡា​បណ្តាល​ឱ្យ​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ព្រំ​ក្រោម ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា សព​កុមារី​រង​គ្រោះ​មានឈ្មោះ ដា​រ៉ា រស្មី អាយុ​០៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឃួ​ន ដា​រ៉ា អាយុ​២៩​ឆ្នាំ (​ត្រូវជា​ឪពុកចុង​) និង​ម្ដាយ​ឈ្មោះ ឈុ​ន ស្រី​ចាន់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជា​ឪពុកចុង​បាន​ទិញ​ថ្នាំពេទ្យ​នៅ​កន្លែង​លក់​ក្បែរ​ផ្ទះ​យក​មក​ឱ្យ​កូន​របស់​ខ្លួន​លេប​ដោយ​សង្ស័យ​ថា លេបថ្នាំ​ហួស​កម្រិត​ព្រោះ​មាន​ថ្នាំ​ផ្សំ​ចំនួន​ពីរ​គ្រាប់ និង​បី​កំណាត់ និង​មាន​ថ្នាំ​អំពី​ស​មួយ​គ្រាប់​ថែម​ទៀត ខណៈ​កូន​របស់​ខ្លួន​ប្រាប់​ថា ឈឺ​ចុកចាប់​ក្នុង​ពោះ​ហើយ​បន្ទាប់​ពី​លេបថ្នាំ​រួច​បុរស​រូប​នោះ​ក៏​ឱ្យ​កូនស្រី​របស់​ខ្លួន​លេប​ប្រេងកូឡា​ចូល​ទៅ​ក្នុង​ពោះ​បន្ថែម​ទៀត ទើប​ធ្វើ​ឱ្យ​កូន​ត្រជាក់​ដៃជើង និង​រឹង​ថ្គាម ។ បន្ទាប់​មក​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុងផ្ទះ​តែ​ម្តង បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​មុន​នឹង​ដាក់​ថ្នាំ​ឱ្យ​កូន​របស់​ខ្លួន​លេប​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​វេជ្ជបណ្ឌិត​ជា​មុន​សិន​ដើម្បី​ចៀសវាង​មាន​វិប្បដិសារី​នៅ​ថ្ងៃ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ