ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា បុរសម្នាក់ត្រូវបានរន្ទះបាញ់ចំបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈកំពុងបើកគោយន្តទៅស្រែ កាលពីវេលាម៉ោង០៣ និង១៥នាទីរសៀលថ្ងៃទី០៦ ឧសភា ស្ថិតនៅចំណុចវាលស្រែទួលរកា ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ។

សេចក្ដីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ឈ្មោះម៉ៅ ម៉ារឌី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំខាងលេី ។ កសិកររូបនេះ បានបើកគោយន្តទៅធ្វេីស្រែពេលមេឃកំពុងភ្លៀង ដែលលាយឡំនឹងផ្គររន្ទះយ៉ាងខ្លាំងផង ហើយពេលនោះ ក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យរបួសធ្ងន់តែម្ដង ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ