ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ… បោះ​កាំបិតឱ្យចៅប្រុស៦ឆ្នាំ​ទៅចាក់​សម្លា.ប់​សត្រូវ

7 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារ​តែ​បោះ​កូន​កាំបិត​ឱ្យ​​ចៅប្រុស​របស់​ខ្លួន​ចាក់​ទៅ​លើ​ស្ត្រី​ម្នាក់ ​ដែល​ជា​សត្រូវ​​របស់​ខ្លួន​ប​ណ្ដាលឱ្យ​​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី០៦ ​ឧសភា ស្ថិត​នៅ​ក្នុងភូមិ​ត្រស់…

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារ​តែ​បោះ​កូន​កាំបិត​ឱ្យ​​ចៅប្រុស​របស់​ខ្លួន​ចាក់​ទៅ​លើ​ស្ត្រី​ម្នាក់ ​ដែល​ជា​សត្រូវ​​របស់​ខ្លួន​ប​ណ្ដាលឱ្យ​​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី០៦ ​ឧសភា ស្ថិត​នៅ​ក្នុងភូមិ​ត្រស់ ឃំ​ុ​តា​លាស់ ស្រុក​មោងប្ញ​ស្សី​ ។​

​បើតាម​មន្ត្រី​នគរបាល​ស្រុក​មោង​ប្ញស្សីឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ឆាំ ភី ភេទ​ស្រី​អាយុ​៥២​​ឆ្នាំ រីឯ​​ចៅប្រុស​ដែល​ខ្លួន​បោះ​កាំបិត​ឱ្យ​ចាក់​គូ​សត្រូវ​​ឈ្មោះ​ពេក​​ ផា​ន់​ណា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ​ ។ មន្ត្រី​ដដែលបន្ត​​ថា ស្ត្រី​ឈ្មោះ​ឆាំ ភី បាន​រង​ការ​ចោទប្រកាន់ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយសារ​តែ​គាត់​បាន​បោះ​កូនកាំបិត​ឱ្យទៅ​ចៅ​យក​ទៅ​ចាក់​ស្ត្រី​ម្នាក់​ ឈ្មោះ​​គ្រុយ សុខា អាយុ​៣៣​ឆ្នាំ ​​រស់នៅ​ភូមិ-ឃំ​ុ​ជាមួយ​គ្នា​ខាងលើ ត្រូវ​ក្រោម​ឆ្អឹងជំនី​រខាងស្ តាំ​បណ្ដាល​ឲ្យ​របួស​​ធ្ងន់ ខណ​:​ដែល​កំពុង​ឈ្លោះ​ប្រតាយប្រតប់​គ្នា​។​

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​កំពុង​សួរនាំ​ស្ត្រី​ឈ្មោះ​ឆាំ ភី នៅ​អធិការ​នគរបាល​ស្រុក តែ​មន្ត្រី​ជំនាញ​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការ​ខេត្ត រីឯ​ចៅប្រុស​អា​យុ៦​ឆ្នាំ​ដែល​ប្រព្រឹត្ត​ផ្ទាល់ សមត្ថកិច្ច​គ្រាន់តែ​ហៅ​មក​សួរនាំ​តែ​ប៉ុណ្ណោះ ​ហើយឱ្យត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ