ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​អស់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ក្រោយបុរស​ម្នាក់​ដេក​ស្លា.ប់ក្នុងបន្ទប់ទឹក

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​វ័យ​ពាក់កណ្តាល​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ដោយសារ​គាំងបេះដូង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រុម​ទី​០២ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្ត​សៀ​មា​រាប…

ខេត្តសៀមរាប ៖ បុរស​វ័យ​ពាក់កណ្តាល​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ដោយសារ​គាំងបេះដូង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រុម​ទី​០២ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្ត​សៀ​មា​រាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​មាន​បងប្អូន​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ករណី​មនុស្ស​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក ។ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ុត ចំរើន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​សន្តិសុខ មានស្រុក​កំណើត នៅ​ភូមិប​ល្ល័​ង​ខាងលិច ឃុំ​ស្រ​យ៉ូ​វ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​សន្តិសុខ ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប ។

បើ​តាម​ការ​ពិនិត្យ​នៅ​លើ​ក្បាល មុខមាត់ ដងខ្លួន ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​ដែល​ទាក់ទង​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ។ មូលហេតុ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់ គឺ​មក​ពី​គាំងបេះដូង ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តកំពង់ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ