ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ដ​ប្តី​លួច​មាន​ស្រី បែរជា​ចង់​ធ្វើ​វិធី​នេះ​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​តូចចិត្ត​ប្តី​លួច​មាន​ស្រី​ស្ពាយ​បង្វិច​ឡើង​មក​លើ​ស្ពាន​ប៉ុនប៉ង​លោតទឹក សម្លាប់​ខ្លួន ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា​នេះ នៅ​លើ​ស្ពាន​អាកាស​ព្រះ​មុន្នី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​តូចចិត្ត​ប្តី​លួច​មាន​ស្រី​ស្ពាយ​បង្វិច​ឡើង​មក​លើ​ស្ពាន​ប៉ុនប៉ង​លោតទឹក សម្លាប់​ខ្លួន ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា​នេះ នៅ​លើ​ស្ពាន​អាកាស​ព្រះ​មុន្នី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

ស្ត្រី​គិត​ខ្លី​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ក៏​ប្រទះ​ឃើញ​នារី​រង​គ្រោះ​ឈរ​នៅ​កណ្តាល​ស្ពាន​តែ​ម្នាក់ឯង មាន​យួរ​ថង់​ខោអាវ​មួយ​ថង់ ដោយ​សង្ស័យ​ក៏​ឈប់​ម៉ូតូ​ចាំ​មើល ស្រាប់តែ​នារី​នោះ​បម្រុង​ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​ក៏​ត្រូវ​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ជួយ​ឃាត់​និយាយ​លួងលោម​អង្វរ ដោយ​ពាក្យ​សម្តី​ល្អ​ៗ ឲ្យ​ស្ត្រី​រូប​នោះ​គិត​សារ​ជា​ថ្មី ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​សុំ​លេខ​ទូរស័ព្ទ​របស់​សាច់ញាតិ ត្រូវ​ស្ត្រី​រូប​នោះ​ប្រាប់​លេខ​ទូរស័ព្ទ​ប្តី​របស់​នាង ពេល​ដែល​ទូរស័ព្ទ​ប្រាប់​បែរជា​ប្តី​ឆ្លើយ​ថា មិន​ខ្វល់​ទេ ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា (​បើ​វា​ចង់​ស្លាប់ ឲ្យ​វា​លោត​ទៅ​) មានផ្ទះ​ឲ្យ​នៅ​មិន​ចង់​នៅ អ​ញ្ចឹ​ង​វា​ចង់ទៅ​ណា​ក៏​ទៅ​ៗ​និយាយ​ចប់​ក៏​បិទ​ទូរស័ព្ទ ។

តាម​សម្តី​នារី​រង​គ្រោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​គិត​ខ្លី​បែប​នេះ គឺ​ដោយសារ​តែ​គាត់​តូចចិត្ត​នឹង​ប្តី​របស់​គាត់ លែង​យល់ចិត្ត​គាត់ ហើយ​លួច​មាន​ស្រី​ខាងក្រៅ មិន​ដែល​យល់​ពី​អារម្មណ៍​គាត់​ជា​ប្រពន្ធ​ឡើយ​គិតតែ​ខ្លួនឯង ទើប​គាត់​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​គាត់​កុំ​ឲ្យ​នៅ​ឈឺចិត្ត​ដោយសារ តែ​ប្តី​បែប​នេះ​ទៀត ។ ទោះជា​យ៉ាងណា​គ្មាន​អ្នក​ណា​ម្នាក់​អាច​បញ្ចា​ក់​ឲ្យ​ច្បាស់​បាន ថា គ្រួសារ​ស្ត្រី​ខាងលើ​មាន​ជម្លោះ​នឹង​គ្នា ដោយសារ​បញ្ហា​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​ពាក្យ​សម្តី​អ្នក​ទាំង​២​និយាយ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ប្រជា​ពលរ​ដ្ធ​ដែល​ឃើញ​ហេតុ​កាណ៍​ជួយ​ឃាត់​និយាយ​លួងលោម​ដោយ​ពាក្យ​សម្តី​ល្អ​ៗ នាង​ក៏​យល់ព្រម​មិន​លោតទឹក​ទេ ហើយ​ថែម​ទាំង​និយាយ​អរគុណ​អ្នក​បាន​ជួយ​ឃាត់​នាង​ទាំង​ទឹកភ្នែក បន្ទាប់​មក​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក៏​បាន​ជួយ​ជូន​នាង​ត្រឡប់​ទៅ​ដល់​បន្ទប់​ជួល​នាង នៅ​ឯ​សង្កាត់​ព្រែក​ប្រា​វិញ​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ