ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរស្ទាវ​​ជំនាញ​ខាង​ឆក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ដេញ​ប្រ​ម៉ា​ញ់ តាម​រហូត​ក្របួច​ជាប់ រួច​ប្រគល់​ឱ្យ​នគរបាល​ជំនាញ បន្ទាប់​ពី​សាកសួរ​រួច ក៏​ស្រាវជ្រាវ​បន្ត​ឈាន​ទៅ​ចាប់​បាន​បក្ខពួក​ចំនួន​៣​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។…

ខេត្តសៀមរាប ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ដេញ​ប្រ​ម៉ា​ញ់ តាម​រហូត​ក្របួច​ជាប់ រួច​ប្រគល់​ឱ្យ​នគរបាល​ជំនាញ បន្ទាប់​ពី​សាកសួរ​រួច ក៏​ស្រាវជ្រាវ​បន្ត​ឈាន​ទៅ​ចាប់​បាន​បក្ខពួក​ចំនួន​៣​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

ហេតុការណ៍​ចាប់​បាន​ជន​ឆក់​កាបូប​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី យប់ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ ២០១៨ ចំណុច​ផ្លូវ​វត្ត​បូព៌ លើ​លូ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប​។

នារី​ម្ចាស់​កាបូប​ឈ្មោះ យឿ​ន ស្រី​ណុ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​ព្រហ្ម​ទ័​ណ្ឌ​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​ម្ចាស់​កាបូប​ជិះ​ម៉ូតូ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពណ៌​ទឹកប្រាក់​របស់​គាត់ រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​ប៉ូលិស​អន្តរាគមន៍​ប្រដេញ​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់​នេះ រួច​បន្ត​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​បក្ខពួក​៣​នាក់ ទៀត​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

លោក​បាន​បញ្ជាក់​ថា ក្នុង​កាបូប​នោះ​ដែល​ត្រូវ​ចោរឆក់​នោះ​មាន​ប្រាក់​១៥០​ដុល្លារ ទូរស័ព្ទ​២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន ផ្លាស​អេស ពណ៌​ទឹកប្រាក់​១​គ្រឿង ទូរស័ព្ទ​ម៉ាក​ហូ​វ៉ៃ​ណូ​វ៉ា អ៊ី ពណ៌​ខ្មៅ​១​គ្រឿង អត្តសញ្ញាណ​ប​ណ្ណ័​មួយ កាត​គ្រី​ម៉ូតូ​១ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ខាំ ច​ន្ទ័​ពន្លឺ ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុ​ន ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ក្រោយ​ពី​ការ​សាកសួរ ជនសង្ស័យ​ឈ្មោះ ខាំ​ច​ន្ទ័ ពន្លឺ​ពេជ្រ បាន​សារភាព​ថា ខ្លួន និង​ឈ្មោះ មក​រ៉ា ហៅ​មាឃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​គេចខ្លួន​) ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នារី​ខាងលើ​ពិតប្រាកដ​មែន ។ រហូត​ដល់​ថ្ងៃ​ទី​៥ ឧសភា ២០១៨ លោក​បាន​ធ្វើការ​ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ថែម​ទៀត​ដែល​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំ​ញៀន ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ (​មួយ​តូច និង​មួយ​ធំ​) ព្រមទាំង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង (​ករណី​ឆក់​១​គ្រឿង​) ។ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់ ក្នុង​នោះ​មាន ១- ឈ្មោះ ដួង វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២- ឈ្មោះ ងួ​ន ឆាយ​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៣ ឈ្មោះ គឹ​ន ឈាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

 

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សម្ភារៈ​របស់​នារី​ម្ចាស់​កាបូប​ដែល​ត្រូវ​ចោរឆក់ ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​មក​វិញ និង​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ