ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនចាញ់​នៅ​មេមត់​ល្បី​កើត​ច្រើន តែ​សព្វ​ថ្ងៃនេះ​ស្ទើរ​មិន​មាន

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​មិនធម្មតា​នោះ​ទេ​ដែល​ពី​មុន​អ្នកជំងឺ​ដែល​ចូល​មក​សម្រាក ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​នោះ​បាន​រក​ឃើញ មាន​រហូត​ដល់​ទៅ​៩០​ភាគរយ​កើត​ជំងឺគ្រុនចាញ់ ដែល​នោះ​ជា​ក្តី​កង្វល់​មួយ​ដែល​មិន​អាច​ព្រងើយកន្តើយ​បាន​នោះ​ទេ ។ តែ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​គ្រប់​លំដាប់ថ្នាក់​ដោយ​បាន​បើក​យុទ្ធនាការ​ក្តៅ​គគុក ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ ហើយ​មក​ដល់​សព្វថ្ងៃ​នៅ​ក្នុង​ទឹកដី​ស្រុក​មេមត់…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​មិនធម្មតា​នោះ​ទេ​ដែល​ពី​មុន​អ្នកជំងឺ​ដែល​ចូល​មក​សម្រាក ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​នោះ​បាន​រក​ឃើញ មាន​រហូត​ដល់​ទៅ​៩០​ភាគរយ​កើត​ជំងឺគ្រុនចាញ់ ដែល​នោះ​ជា​ក្តី​កង្វល់​មួយ​ដែល​មិន​អាច​ព្រងើយកន្តើយ​បាន​នោះ​ទេ ។ តែ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​គ្រប់​លំដាប់ថ្នាក់​ដោយ​បាន​បើក​យុទ្ធនាការ​ក្តៅ​គគុក ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ ហើយ​មក​ដល់​សព្វថ្ងៃ​នៅ​ក្នុង​ទឹកដី​ស្រុក​មេមត់ ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុកមេរោគ​គ្រុនចាញ់​ស្ទើរ​មិន​មាន​នោះ​ទេ ។

លោក​វេជ្ជបណ្ឌិត អ៊ិ​ន ម៉ារ​ឌី ប្រធាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​មេមត់​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨​ថា ក្នុង​ពេល​ដែល​រូប​លោក​ត្រូវ​បាន​ថ្នាក់លើ​ចាត់​ឲ្យ​មក​បម្រើ​ការងារ​នៅ​ស្រុក​មេមត់​អំឡុង​ឆ្នាំ​១៩៩៩​នោះ ដោយ​បាន​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​បាន​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ គឺ​ប្រមាណ​៩០​ភាគរយ សុទ្ធតែ​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ​គ្រុនចាញ់ ថែម​ទាំង​មាន​អាការ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង ។

លោក​វេជ្ជបណ្ឌិត អ៊ិ​ន ម៉ារ​ឌី មាន​ប្រសាសន៍​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រធាន​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់​ដោយ​បាន​ធ្វើ​ឡើង​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​មានការ​ចូលរួម​ស្តាប់​ពី​ប្រជា​ពល​ដ្ឋ​នៅ​គ្រប់​ទិស​ទី​យ៉ាង​ផុលផុស​នោះ ដោយ​សេវា​ព្យាបាល​ជំងឺ​នេះ​បាន​ទៅ​ដល់​មណ្ឌល​សុខភាព​តែ​ម្តង ។

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​តែ​២៨​នាក់​ប៉ុណ្ណោះ ដែល​កើត​ជំងឺគ្រុនចាញ់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ សុទ្ធតែ​មាន​លក្ខណៈ​ស្រាល ក្រោយ​ពី​ជា​សះស្បើយ ហើយ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​នៅ​តាម​មណ្ឌល​សុខភាព​តាម​បណ្តា​ឃុំ​នានា ក៏​បាន​រក​ឃើញ​មាន​ពលរដ្ឋ​មក​រក​សេវា​ព្យាបាល​ជំងឺ​នេះ​ចំនួន​១៣៤​នាក់​ផង​ដែរ ។ ថ្មឺ​ៗ​កន្លង​ទៅ​នេះ​រូប​លោក​បាន​រៀបចំ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់​នៅ​មណ្ឌល​សុខភាព ដោយ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផុលផុស​ព្រមទាំង​ចែក​មុង​ជ្រលក់​ថ្នាំ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត អ៊ិ​ន ម៉ារ​ឌី ប្រធាន​កា​រិ​យា​ល័​សុខាភិបាល​ប្រតិបត្តិ​ស្រុក​មេមត់ បញ្ជាក់​ថា ចំពោះ​លក្ខណ​ដែល​សង្ស័យ​កើត​ជំងឺគ្រុនចាញ់​ដូច​ជា អ្នកជំងឺ​ក្តៅខ្លួន ហើយ​ញាក់ បែកញើស ឈឺក្បាល​អស់កម្លាំង​រហិតរហៃ​ជាដើម ប្រសិនបើ​មាន​លក្ខណ​បែប​នេះ​សូម​ប្រញាប់​ទៅ​រក​សេវា​សុខាភិបាល​ដែល​នៅ​កៀក​បំផុត ។ ព្រោះថា នៅ​តាម​មណ្ឌល​សុខភាព​នីមួយ​ៗ សុទ្ធតែ​មាន​ឧបករណ៍​សម្រាប់​ធ្វើតេស្ត មេរោគ​គ្រុនចាញ់​ផង​ដែរ ។ ដោយឡែក​នៅ​តាម​ឱសថស្ថាន​នានា​ក្នុងស្រុក​មេមត់ ច្បាប់​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​លក់​ថ្នាំ​គ្រុនចាញ់​នោះ​ទេ គឺ​ថ្នាំ​មាន​តែ​នៅ​តាម​មណ្ឌល​សុខភាព ឫ​មន្ទីរពេទ្យ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ