ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​បាន​គ្រាប់បែក​គីមី​បាន​២​គ្រាប់​ទៀត​ហើយ​នៅ​ស្រុក​រមាស​ហែក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​បច្ចេកទេស​ប្រឆាំង​អាវុធ​គីមី​សាស្ត្រ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមីនុយក្លេអ៊ែ​ជីវសាស្ត្រ និង​វិទ្យុសកម្ម​ក្រសួងការពារជាតិ​បាន​ចុះ​បេសកកម្ម​គាស់​គ្រាប់បែក​គីមី​ដែល​សហរដ្ឋអាមេរិក​ទម្លាក់​សម័យ​សង្គ្រាម​ឆ្នាំ​១៩៦៧​ដល់​១៩៧៣​នៅ​ក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក បាន​បន្សល់​ទុកជា​ចម្ការ​គ្រាប់បែក​គីមី ហើយ​ក្រុមការងារ​បច្ចេកទេស​បាន​ស្រាវជ្រាវ​រាវរក និង​បោះ​ស្លាក​រួចរាល់​មាន​៥​ភូមិ​មក​ដល់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨​នេះ…

ខេត្តស្វាយរៀង ៖ ក្រុមការងារ​បច្ចេកទេស​ប្រឆាំង​អាវុធ​គីមី​សាស្ត្រ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមីនុយក្លេអ៊ែ​ជីវសាស្ត្រ និង​វិទ្យុសកម្ម​ក្រសួងការពារជាតិ​បាន​ចុះ​បេសកកម្ម​គាស់​គ្រាប់បែក​គីមី​ដែល​សហរដ្ឋអាមេរិក​ទម្លាក់​សម័យ​សង្គ្រាម​ឆ្នាំ​១៩៦៧​ដល់​១៩៧៣​នៅ​ក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក បាន​បន្សល់​ទុកជា​ចម្ការ​គ្រាប់បែក​គីមី ហើយ​ក្រុមការងារ​បច្ចេកទេស​បាន​ស្រាវជ្រាវ​រាវរក និង​បោះ​ស្លាក​រួចរាល់​មាន​៥​ភូមិ​មក​ដល់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ។

មាន​ទី​១ – គឺ​ភូមិ​តា​វាំង មាន​ចំនួន​៦​គ្រាប់ ស្មើរ​នឹង​៥​កន្លែង ទី​២- ភូមិ​គគីរ មាន​ចំនួន​១​គ្រាប់ ស្មើរ​នឹង​១​កន្លែង ទី​៣ – ភូមិ​ត្រពាំង​ស្គន់ មាន​២​គ្រាប់​ស្មើរ​នឹង​១​កន្លែង  ទី​៤- ភូមិ​ព្រៃ​ក្តី​មាន​ចំនួន​៣​គ្រាប់ ស្មើរ​នឹង​៣​កន្លែង ទី​៥- ភូមិ​តា​សេក​មាន​ចំនួន​២​គ្រាប់ ស្មើរ​នឹង​១​កន្លែង  សរុប​៥​ភូមិ ចំនួន​១៤​គ្រាប់​ដែល​ទើប និង​រក​ឃើញ​ថ្មី​ៗ ស្មើរ​នឹង​១១​កន្លែង ហើយ​បើ​តាម​ការ​ផ្តល់​ព័ត៌មានបឋម គឺ​ក្រុមការងារ​បាន​គាស់​បាន​គ្រាប់បែក​គីមី​ចំនួន​០២​គ្រាប់​ទៀត​ហើយ គឺ​នៅ​ភូមិ​តា​វាំង​១​គ្រាប់ និង​នៅ​ភូមិ​តា​សេក​១​គ្រាប់​ដែល​ក្រុមការងារ​បាន​ធ្វើការ​គាស់​យក​គ្រាប់បែក​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​២ ខែឧសភា ២០១៨ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៨​នេះ ។ ក្រុមការងារ​កំពុងធ្វើការ​វិច​ខ្ចប់​មិន​ទាន់​អនុញ្ញាត្ត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ថតរូប​ភាព​នៅឡើយ​ទេ គ្រាប់បែក​គីមី​ទាំង​២​គ្រាប់​នេះ ។

បើ​សរុប​គាស់​បាន​ចំនួន​០៣​គ្រាប់​ហើយ គឺ​គ្រាប់​ទី​១​នៅ​ក្នុង​បរវេ​ណ​ខាង​មុខ​សាលា​បឋម​សិក្សា​គគីរ ស្ថិត​ក្នុង​វត្ត​គគីរ​ហើយ​ត្រូវ​ក្រុមការងារ​បច្ចេកទេស​វិច​ខ្ចប់​រួច បាន​ប្រគល់​ឲ្យ​ក្រុមការងារ​អ្នកជំនាញ​អាវុធ​គីមី​របស់​អង្គការសហប្រជាជាតិ​យក​ទៅ​ពិនិត្យ​សារជាតិ​ពុល ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​បានដឹង​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ ហើយ​គ្រាប់បែក​ចំនួន​២​គ្រាប់​ដែល​ទើបតែ​គាស់​បាន​ថ្មី​នេះ កំពុងធ្វើការ​វិច​ខ្ចប់ ។

បើ​តាម​ក្រុមការងារ​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាប់បែក​គីមី​ដែល​សហរដ្ឋអាមេរិក​ទម្លាក់​នៅ​លើ​ទឹកដី​ឃុំ​គគីរ​ស្រុក​រមាស​ហែក គឺ​រាវរក​ឃើញ​សរុប​៤០​គ្រាប់​ឯណោះ ក៏​ប៉ុន្តែ​ក្រុមការងារ​បច្ចេកទេស​បាន​ប៉ោះ​បង្គោល​ហ៊ុម​ពាត់ រួចរាល់​ជា​ផ្លូវការ​មាន​១១​ទីតាំង​មាន​គ្រាប់​ចំនួន​១៤​គ្រាប់ និង​ដំណើរការ​គាស់​ជា​បន្តបន្ទាប់ ក្រោយ​ពេល​វិច​ខ្ចប់​គ្រាប់បែក​ចំនួន​២​គ្រាប់​ថ្មី​នេះ​រួចរាល់ និង​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​យក​គ្រាប់បែក​ជម្លៀស​ទៅ​ទុកដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ