ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​មុន​នេះ កម្ម​ករ​​ម្នាក់​ត្រូវ​កន្ត្រក់​យោង​សម្ភារ​ធ្លាក់​សង្កត់​ (វីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​​កម្ម​ករសំណង់​​ម្នាក់​​ត្រូវ​កន្ក្រក់​យោង​សម្ភារ​សំណង់​​ធ្លាក់​មក​​សង្កត់​ពី​​លើ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​គួរ​ឱ្យ​អាណោច​អាធ័ម ហេតុ​ការណ៍​​នេះ​​កើត​ឡើង​​​កាល​ពី​ម៉ោង​ជាង​៨​ព្រឹក ថ្ងៃទី​៦ ខែឧសភា ​នៅ​ចំណុច​ការ​ដ្ឋាន​ក្រុម​ហ៊ុន​មួយ​កន្លែង​ខាងកើត​វត្ត​អង្គតាមីន​…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​​កម្ម​ករសំណង់​​ម្នាក់​​ត្រូវ​កន្ក្រក់​យោង​សម្ភារ​សំណង់​​ធ្លាក់​មក​​សង្កត់​ពី​​លើ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​គួរ​ឱ្យ​អាណោច​អាធ័ម ហេតុ​ការណ៍​​នេះ​​កើត​ឡើង​​​កាល​ពី​ម៉ោង​ជាង​៨​ព្រឹក ថ្ងៃទី​៦ ខែឧសភា ​នៅ​ចំណុច​ការ​ដ្ឋាន​ក្រុម​ហ៊ុន​មួយ​កន្លែង​ខាងកើត​វត្ត​អង្គតាមីន​ ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ។

សេចក្តី​រាយ​ការណ៍​បន្តថា ជនរង​គ្រោះ​​ខាងលើ​ឈ្មោះ ងួន សូ អាយុ​៥៤​ឆ្នាំ ធ្វើ​ការ​នៅ​ការ​ដ្ឋាន​សំណង់​ខាងលើ មាន​ស្រុក​កំណើត​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ ។

តាម​សេចក្តីរាយការណ៍​​បន្ត​ទៀតថា មុន​កើតហេតុ ខណៈ​ជន​រងគ្រោះ​បាន​ដើរកាត់​ពី​ក្រោម​កន្ត្រក់​យោង​សម្ភារ​សំណង់​​ ស្រាប់តែ​កន្ត្រក់​នោះ​ដាច់​ខ្សែ​ធ្លាក់​មក​សង្កត់​ពី​លើ​ជនរងគ្រោះ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឱ្យ​អាណោច​អាធ័ម​ពន់​ពេក ។ ហើយ​ករណី​​នេះ​បានកើតឡើង​កាល​ពី​​ម៉ោង​ជាង​៨ព្រឹក​ម៉្លេះ ប៉ុន្តែ​ខាង​ការដ្ឋាន​សំណង់​លាក់​លៀម​​មិនឱ្យ​​សមត្ថ​កិច្ច​ដឹង​នោះទេ លុះរហូត​​ដល់​ម៉ោង​១១​ ទើប​​បែក​ធ្លាយ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​តែម្តង  ។

ក្រោយ​ពេល​កើតហេតុ​ ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​កើត​ឡើង​កន្លែង​ហើយ។

ព័ត៌មាន​ល​ម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ