ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងប្រដាប់អាវុធ​តាម​ព្រំដែន​បានទទួលអំណោយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងកម្លាំងប្រដាប់អាវុធ​តាម​ព្រំដែន​ទទួល​បាន​អាវ​ភ្លៀង ដែល​ជា​អំណោយ​របស់​សម្តេច​មហា​សេនាបតី​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​ឲ្យ​ចំនួន​១៣៤២៨​នាក់ មាន​នគរបាល​ចំនួន​១៥៥៥​នាក់ កងទ័ពជើងគោក​ប្រចាំ​ទិស​ចំនួន​៨៦៤​នាក់ អាវុធហត្ថ​ចំនួន​១០១៥​នាក់…

ខេត្តបាត់ដំបង ៖ កងកម្លាំងប្រដាប់អាវុធ​តាម​ព្រំដែន​ទទួល​បាន​អាវ​ភ្លៀង ដែល​ជា​អំណោយ​របស់​សម្តេច​មហា​សេនាបតី​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​ឲ្យ​ចំនួន​១៣៤២៨​នាក់ មាន​នគរបាល​ចំនួន​១៥៥៥​នាក់ កងទ័ពជើងគោក​ប្រចាំ​ទិស​ចំនួន​៨៦៤​នាក់ អាវុធហត្ថ​ចំនួន​១០១៥​នាក់ គ្រប់​តាម​បណ្តា​អង្គភាព​ឈរជើង​តាម​ព្រំដែន​ក្នុង​ទិស​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​កងទ័ព នគរបាល អាវុធហត្ថ​ទាំង​៤​ខេត្ត​មាន​ពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ កងពល​លេខ​៥១,៥២ និង​៥៣ កង​កា​ពារ​ព្រំដែន​លេខ​៥០១,៥០២,៥០៣ និង​៥០៤ គ្រប់​វរៈ​នគរបាល​ការពារ​ព្រំដែន កងទ័ពជើងគោក​ទិស​ជួរ​មុខ ក្រសួងការពារជាតិ​ទិស​ជួរ​មុខ​កងទ័ព​ផ្នែក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ។

ដោយ​កងកម្លាំង​ទាំងអស់​បាន​ចាត់​តំណាង​ប្រមាណ​ជាង​៥០០​នាក់ មក​ទទួលយក​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ វេលា​រសៀល​ម៉ោង​៣​និង​០០​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម តំណាង​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​ពី​ការងារ​ដឹកនាំ​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥​កន្លង​មក គឺ​បាន​ប្រឈម​មុខ និង​បញ្ហា​ខ្លះ​ៗ តែ​អ្វី​ៗ​ព្រោះតែ​កងទ័ព​យើង​ទាំងអស់​គ្នា​មាន​ស្មារតី ឆ​ន្ទះ​ស្នេហា​ជាតិ ស្រឡាញ់​សុខ​សន្តិភាព​ដែល​កំពុង​មាន​រហូត​ដល់​សព្វ​ថ្ងៃនេះ ទើប​យើង​រួម​គ្នា​ការពារ កសាង​ឲ្យ​មានការ​រីក​ចម្រើន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រប់​តាម​បណ្តា​អង្គភាព​កងទ័ព​មាន​អាគារ​ស្នាក់​នៅ សាល​ប្រជុំ កន្លែងធ្វើការ ជីវភាព​សមរម្យ ផ្លូវថ្នល់​ក្រាល​កៅស៊ូ​ពី​ក្រៅ​រហូត​ដល់​ក្នុង​អង្គភាព ហើយ​សំខាន់​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន សែន បន្ត​ដឹកនាំ​ក្នុង​អាណត្តិ​ទី​៦ បន្ត​ទៅ​ទៀត បន្ទាប់​ពី​បាន​បោះ​ឆ្នោត​នា​ពេល​ខាង​មុន​នេះ ។

លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម តំណាង​សម្តេច​ទាំង​ពីរ​បាន​ទទួល​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​គ្រប់​កងកម្លាំង​ទាំងអស់​មាន​៣៨​អង្គភាព ដែល​កំពុង​ឈរជើង​តាម​ព្រំដែន​នេះ សូមកុំ​ភ្លេច​ទៅ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដោយ​កុំ​ឲ្យ​ជឿ​ផ្តេសផ្តាស់​តាម​ការ​ផ្សាយ​របស់​ជន​មួយ​ចំនួន​ដែល​បាន​ក្រ​ឡៃ​បន្លំ​ជា​អង្គភាព​កងទ័ព ផ្សាយ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឲ្យ​សោះ ព្រោះ​រាល់​ទ​ង្វើ​ដែល​ពួក​អគតិ​បាន​ធ្វើ​មកនេះ គឺ​ចង់​បំផ្លាញ​សេចក្តីសុខ​របស់​យើង​ទាំងអស់​គ្នា ដែល​កំពុង​ជ្រក​នៅ​ក្នុង​ម្លប់​សុខ​សន្តិភាព​ដែល​រកបាន​មក​ដោយ​លំបាក​ជាទី​បំផុត ចេញពី​សង្គ្រាម​ដ៏​រាំ​រ៉ៃ​កន្លង​មកនេះ ហើយ​ចំពោះ​កងទ័ព​យើង​សព្វថ្ងៃ​ប្រាក់បៀវត្ស​ក៏​បាន​តម្លើង​ឲ្យ​បាន​សមរម្យ​ដែល​ក្នុង​ខែមេសា​នេះ កងទ័ព​ទាប​បំផុត​ក៏​ទទួល​បាន​១​លាន​រៀល​ក្នុង​១​ខែ និង​កំពុង​រៀបចំ​តម្លើង​ជា​បន្ត​ទៅ​ទៀត​ដល់​បងប្អូន​យើង និង​គ្រប់​មន្ត្រីរាជការ​ទាំងអស់ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​នា​ពេល​ខាង​មុខ​នេះ លោក និង​លាឈប់​ពី​កងទ័ព​ដើម្បី​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ដើម្បី​មាន​ភាព​ងាយស្រួល​បាន​រស់​រួមសុខ​រួមទុក្ខ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បងប្អូន​យើង​បន្ត​រួម​គ្នា​កសាង​ប្រទេស​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ