ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ផ្ទះ​មិន​ទាន់​បាយ​ផង លោកស្រី​មិន​ប្រណី

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ដោយសារ​ភ្លើង​ប្រចណ្ឌ​បាន​ប្រើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ខាង​ប្រពន្ធ​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​នាំ​ខ្លួន​បុរស​ជា​ប្តី​មក​កាន់​ប៉ុស្តិ៍ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​មក​ចោម​មើល​កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥ ឧសភា នៅផ្ទះ​អ៊ុតសក់​យីហោ សា​យ៉ា​ណា ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ដោយសារ​ភ្លើង​ប្រចណ្ឌ​បាន​ប្រើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ខាង​ប្រពន្ធ​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​នាំ​ខ្លួន​បុរស​ជា​ប្តី​មក​កាន់​ប៉ុស្តិ៍ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​មក​ចោម​មើល​កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥ ឧសភា នៅផ្ទះ​អ៊ុតសក់​យីហោ សា​យ៉ា​ណា ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ជា​ប្តី​ខាងលើ​ឈ្មោះ គឹ​ម ឆាយ អាយុ​៤៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ប៊ុត ឈា មុខរបរ​អ៊ុតសក់ ។

តាម​សម្ដី​បុរស​ជា​ប្តី​បាន​ប្រាប់​ថា ក្រោយ​ពី​គាត់​មក​ពី​លក់​ដល់​ផ្ទះ​វិញ​មិន​ទាន់​ហូប​បាយ​ផង ស្រាប់តែ​ប្រពន្ធ​គាត់​មក​រករឿង (​ដោយ​ការ​ប្រច័ណ្ឌ​គាត់​) រហូត​មាន​ទំនាស់​សំដី​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់​ប្រពន្ធ​គាត់​លោត​មក​ក្រញៅ​រលាត់​ខ្នង និង​.​ក ធ្វើ​ឱ្យ​គាត់​ខឹង​ក៏​ទះកំភ្លៀង​វិញ​តែ​ម្តង​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​ពី​នាំ​ខ្លួន​បុរស​ជា​ប្តី​មក​ដល់​ប៉ុស្តិ៍ ស្ត្រី​ជា​ប្រពន្ធ​បាន​សំណូមពរ​ឱ្យធ្វើ​ការ​អប់រំ​ប្តី​គាត់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រើ​ហិង្សា​មក​លើ​គាត់ ។ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​ចប់​សមត្ថកិច្ច​បានឱ្យ​បុរស​ជា​ប្តី​ផ្តិត​មេដៃ និង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ