កាកបាទក្រហមកម្ពុជាខេត្ត ផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ (រន្ទះបាញ់)
- សៀមរាប
ខេត្តសៀមរាប ៖ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ (រន្ទះបាញ់) ចំនួន២គ្រួសារ ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង…
ខេត្តសៀមរាប ៖ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ (រន្ទះបាញ់) ចំនួន២គ្រួសារ ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង…
ខេត្តសៀមរាប ៖ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ (រន្ទះបាញ់) ចំនួន២គ្រួសារ ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយទៅប្រគល់ជូន កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ។
តាមការបញ្ជាក់របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកើតឡើង ដែលបង្កឡើងដោយគ្រោះធម្មជាតិ (រន្ទះបាញ់) បណ្តាលឲ្យលំនៅដ្ឋានមួយខ្នងជាវីឡាឈើត្រូវបានអគ្គីភ័យលេបត្របាក់ខូចខាតអស់គ្មានសល់ ស្ថិតក្នុងភូមិរកា សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះ ម៉ី សុជាតិ អាយុ៣២ឆ្នាំ ហើយនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នោះដែរ មានករណីមួយទៀត គឺរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ស៊ុំ សាំ ភេទប្រុស អាយុ៥ឆាំ្ន មុខរបរធ្វើស្រែ រស់នៅភូមិបឹងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប បានរងគ្រោះពេលគាត់ទៅព្រោះស្រូវក្នុងស្រែនៅកណ្តាលវាល ហើយមេឃរកកល់ចង់ភ្លៀងផងនោះក៍ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។
លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការ ណែនាំ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅដើមរដូវវស្សានេះ គឺតែងតែរងគ្រោះដោយគ្រោះធម្មជាតិ (រន្ទះបាញ់) ពិសេសគឺការប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅពេលមេឃរកកល់ភ្លៀង ហើយម្យ៉ាងទៀតពេលមេឃភ្លៀងត្រូវរត់រកទីកន្លែងមានសុវត្ថិភាព ។ ចំណែកកុមារតូចៗងាយទទួលរងនូវជម្ងឺផ្សេងៗ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន គ្រួសារដែលរងគ្រោះដោយរន្ទះបាញ់បណ្តាលឱ្យភ្លើងឆេះផ្ទះទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១ និងថវិកា៤០ម៉ឺនរៀល ។ ចំណែកសមាជិកគ្រួសារម្នាក់ដែលរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ ទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ទឹកដោះគោ៥កំប៉ុង អង្ករ២៥គីឡូក្រាម និងថវិកា៦២ម៉ឺនរៀល ក្នុងនោះសាខាកាកបាទក្រហម៤០ម៉ឺនរៀល ប្រតិភូ១២ម៉ឺនរៀល អនុសាខាក្រុង១០ម៉ឺនរៀលផងដែរ ៕




ចែករំលែកព័តមាននេះ