ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសេ​៥០​ពន្លះ​ម៉ូតូសេ​១២៥​រង​របួស​មនុស្ស​០៣​នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវបំបែក​ពី​សាលាខេត្ត ទៅ​កាន់​ភូមិ​ត្រស់​សាលា ។ ជន​រង​គ្រោះ​ទាំង​សងខាង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤…

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវបំបែក​ពី​សាលាខេត្ត ទៅ​កាន់​ភូមិ​ត្រស់​សាលា ។ ជន​រង​គ្រោះ​ទាំង​សងខាង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ចំណែក​ឈ្មោះ ឈឹ​ម ឈឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​អំពែ​ភ្នំ ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន​ជិះ​ម៉ូតូ
០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1F- 8242 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត ។
ឯ​ភាគីម៉ូតូសេ​៥០​វិញ​ឈ្មោះ ស៊ុម ណុ​ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បាក់​ធេ្ម​ញ រលាំងចក សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ភាគី​សេ​១២៥ ជិះ​ម្នាក់ឯង តាម​ផ្លូវ​ក្រាល​កៅស៊ូ ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​អា​គុប​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1D-1664 បើក​បញ្ច្រាសទិស​គ្នា ពី​កើត​ទៅ​លិច​បើកបរ​ដោយ​ឈ្មោះ ស៊ុម ណុ​ច មាន​ឌុ​ប​មនុស្ស​ម្នាក់​ឈ្មោះ មៀ​ច គី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​បញ្ជូន​អ្នក​រង​របួស​ទាំង​សងខាង​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ផង​ដែរ ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​ដូច​ខាងក្រោម រង​របួស​មនុស្ស​០៣​នាក់ ខូចខាត​ម៉ូតូ​០២​គ្រឿង ។ ចំណែក​វត្ថុ​តាង​ប្រគល់​ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​យក​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​នី​តី​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ