ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កោះកុង​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​សេ​ដ្ឋ​កិច្ច

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នេះ​លោក​ជុំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​សេ​ដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ថ្ងៃ​ទី​១…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នេះ​លោក​ជុំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​សេ​ដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ ថា​ប្រទេស​មាន​សុខ​សន្តិភាព មាន​ស្ថេ​រ​ភាព ទើប​មាន​រោងចក្រ បង្កើត​ការងារ​កាន់តែ​ច្រើន​ដល់​កម្មករ កម្មការិនី ដើម្បី​កាត់​បន្ថយ​ការ ចំណាកស្រុក​ទៅ​ក្រៅប្រទេស ។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​អនុវត្ត​ដោយ​ជោគ​ជ័យ​​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ ការ​ងារ និង​ប្រសិទ្ធភាព ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​លើ​កំណែទម្រង់​លើ​គ្រប់​វិស័យ ដោយ​ឡែក​​គោលនយោបាយ​ជាតិ​មុខរបរ និង​ការងារ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម គោល​នយោបាយ​ជាតិ ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្រប​ខណ្ឌ​គោលនយោ​បាយ​ជាតិ​គាំពារ​សង្គម ។ បច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​កំណើនថេរ​ជា​មធ្យម​ប្រចាំឆ្នាំ​៧​ភាគរយ ។

ជាក់ស្តែង​សព្វ​ថ្ងៃនេះ​បងប្អូន​កម្មករនិយោជិត​ទទួល​បាន ទី​១-​ពិនិត្យ និង​ព្យាបាល​ជម្ងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ដោយ​មិន​បង់ប្រាក់​, ទី​២-​បាន​អនុវត្ត​កម្មវិធី​ផ្តល់​ប្រាក់​ឈ្នួល ១២០ ភាគរយ និង​ការ​ឈប់​សម្រាក​រយៈពេល ៣​ខែ ក្នុង​ពេល​សម្រាលកូន​ជូន​កម្មការិនី​, ទី​៣-​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​សម្រាលកូន ១​នាក់ ផ្តល់​ជូន​កូន​១​នាក់ ៤០ ម៉ឺន​រៀល កូនភ្លោះ​២​នាក់​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​៣​នាក់​១​លាន​២​សែន​រៀល ព្រមទាំង​ថវិកា​បន្ថែម​៥​លាន​រៀល​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ទាល់​, ទី​៤-​រាជរដ្ឋាភិបាល​បាន​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​១០០​ភាគរយ ចាប់ពី​ខែមករា ឆ្នាំ​២០១៨, ទី​៥-​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី នៅ​តាម​ផ្ទះ​ជួល និង​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឥត​បង់ប្រាក់​, ទី​៦-​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​របប​សន្ត​សុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​ឆ្នាំ​២០១៩, ទី​៧-​រាជរដ្ឋាភិបាល ផ្តល់​ហិរញ្ញប្បទាន សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​កម្មករនិយោជិត ដែល​រោងចក្រ​បិទទ្វារ​ដោយ​ម្ចាស់​រត់​ចោល និង​ទី​៨-​រាជរដ្ឋាភិបាល កំពុង​ពង្រឹង​កិច្ចសហការ ជាមួយ​ប្រទេស​ជា​ដៃគូ​។ បងប្អូន ដែល​បម្រើ​ការងារ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង នាង​កុក ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដូច​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ