ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទស្សនកិច្ច​ជាក់ស្តែង​បញ្ចប់​វគ្គ​បំប៉ន​ដឹកនាំ​បញ្ជា​ថ្នាក់​មេបញ្ជាការ​កងអនុសេនាធំ និង​វរ​សេនា​តូច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្មវិធី​ចុះ​ទស្សនកិច្ច​ជាក់ស្តែង​បញ្ចប់​វគ្គ​បំប៉ន​ដឹកនាំ​បញ្ជា​ថ្នាក់​មេបញ្ជាការ​កងអនុសេនាធំ និង​វរ​សេនា​តូច​ចំណុះ​យោធភូមិ​ភាគ​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ បាន​រៀបចំ​កម្មវិធី​ចុះ​ទស្សនកិច្ច​ជាក់ស្តែង​មួយ​សម្រាប់​កម្មសិក្សាការី​ចំនួន​១១៨​នាក់ វគ្គ​បំប៉ន​ដឹកនាំ​បញ្ជា ថ្នាក់​មេបញ្ជាការ…

ខេត្តបាត់ដំបង ៖ កម្មវិធី​ចុះ​ទស្សនកិច្ច​ជាក់ស្តែង​បញ្ចប់​វគ្គ​បំប៉ន​ដឹកនាំ​បញ្ជា​ថ្នាក់​មេបញ្ជាការ​កងអនុសេនាធំ និង​វរ​សេនា​តូច​ចំណុះ​យោធភូមិ​ភាគ​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ បាន​រៀបចំ​កម្មវិធី​ចុះ​ទស្សនកិច្ច​ជាក់ស្តែង​មួយ​សម្រាប់​កម្មសិក្សាការី​ចំនួន​១១៨​នាក់ វគ្គ​បំប៉ន​ដឹកនាំ​បញ្ជា ថ្នាក់​មេបញ្ជាការ កងអនុសេនាធំ និង​វរ​សេនា​តូច នៅ​ទីបញ្ជាការ​វរ​សេនា​តូច​ស៊ើបការណ៍ ដែល​មាន​កម្លាំង​១២០​នាក់​កំពុង​ឈរជើង​នៅ​ទី​នេះ​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​មូលដ្ឋាន​ឈរជើង​នៅ​ភ្នំ​ធិ​បតី ក្នុងស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង យោធភូមិ​ភាគ​ទី​៥ ។

លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​បាន​បញ្ជាក់​ថា នេះ​ជា​កម្មវិធី​ជាក់ស្តែង​មួយ​ដើម្បី​លើកកំពស់​គុណភាព​នៃ​ការ​កសាង​អង្គភាព​បន្ត​ទៀត​ដោយ​យក​ទី​នេះ​ជា​គំរូ​ដល់​បណ្តា​អង្គភាព​ដ៏​ទៃ​ៗ​ទៀត​លំដាប់ថ្នាក់​មេបញ្ជាការ​យក​ទៅ​អនុវត្តន៍​ដឹកនាំ​ដោយ​ជ្រើស​យក​ចំណុច​ដែល​ល្អ​ៗ និង​ការ​រីក​ចំរើន​ក្នុង​អង្គភាព​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ