ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៥​តោន​ផ្តាច់ជីវិត​ស្ត្រី​ម្នាក់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​តែ​មួយប៉ប្រិចភ្នែក​ដែល​មើលឃើញ​គួរ​ឲ្យ​រន្ធត់​បំផុត ខណៈ​ដឹក​កូន​តូច​មក​ពី​មន្ទីរពេទ្យ​ហើយ​ជួបនឹង​ហេតុ​ការ​គ្រោះ​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ជី​ចំណុះ​៥​តោន​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង​រួច​កិន​ពីលើ​បែក​ខួរ​ស្លាប់​យ៉ាង​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​កោះ​ខ្លូត…

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​តែ​មួយប៉ប្រិចភ្នែក​ដែល​មើលឃើញ​គួរ​ឲ្យ​រន្ធត់​បំផុត ខណៈ​ដឹក​កូន​តូច​មក​ពី​មន្ទីរពេទ្យ​ហើយ​ជួបនឹង​ហេតុ​ការ​គ្រោះ​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ជី​ចំណុះ​៥​តោន​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង​រួច​កិន​ពីលើ​បែក​ខួរ​ស្លាប់​យ៉ាង​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ អេ​ង សា​រិ អាយុ​៣៥​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ឈ្មោះ អេ​ង សា​រ៉​យ ភេទ​ស្រី អាយុ​២៦​ឆ្នាំ និង​កូនស្រី​ជន​រង​គ្រោះ​ទើបតែ​មាន​អាយុ​៥​ខែ​ម្នាក់ ទាំង​២​នាក់​អ្នក​រួម​ដំណើរ​នេះ​បាន​រង​របួសស្រាល ។ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

សមត្ថកិច្ច​បាន​បន្ត​ថា ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត និង​ម៉ូតូ​ខាងលើ ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​ស្របគ្នា ។ លុះដល់​ចំណុច​កើតហេតុ​ម៉ូតូ​ក៏​បាន​បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវ​ដោយ​ពុំ​បាន​ប្រុង​ប្រយ័ត្ន​មើល​ឆ្វេង​ស្តាំ និង​ពីក្រោយ ខណៈ​ពេល​បត់​ឆ្លងផ្លូវ​បាន​ពាក់​កណ្តាលផ្លូវ​ក៏​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C-5700 ចំណុះ​៥​តោន​បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​អ្នក​ម៉ូតូ​ខ្ទាត​មក​មុខ​រថយន្ត​ត្រូវ​រថយន្ត​កិន​ចំ​ក្បាល់​បែក​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ក្នុង​នោះ​មានកូន​ស្ត្រី​រង​គ្រោះ​ម្នាក់​ដែល​មាន​អាយុ​ទើបតែ​បាន​៥​ខែ​ផង​នោះ​បាន​រង​របួសស្រាល ។ ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត 1J-2547 បាន​ខូចខាត​ស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​ពី​មាន​ហេតុ​ការ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​ពិនិត្យ​វាស់វែង​រួច​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​យានយន្ត​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ទុក​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ