ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បាន​ប្រេងកាត​យក​ចេញពី​សមុទ្រ​មក​ប្រើប្រាស់​ផ្ទាល់​ខ្លួន​

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ជម្រុញ​ឱ្យ​មន្ត្រី​ជំនាញ ត្រូវ​តែ​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយប្រេងឥន្ធន​:​ទាំងឡាយ​ដែល​សាងសង់ និង​កំពុង​សាងសង់ ត្រូវ​តែ​មានច្បាប់​អនុញ្ញាត​តាម​លក្ខណ​:​បច្ចេកទេស…

ខេត្ត​ប៉ៃលិន ៖ លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ជម្រុញ​ឱ្យ​មន្ត្រី​ជំនាញ ត្រូវ​តែ​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយប្រេងឥន្ធន​:​ទាំងឡាយ​ដែល​សាងសង់ និង​កំពុង​សាងសង់ ត្រូវ​តែ​មានច្បាប់​អនុញ្ញាត​តាម​លក្ខណ​:​បច្ចេកទេស ដែល​ចេញពី​ក្រសួង ព្រោះ​ស្ថានីយ​ប្រេង​មាន​ហានិភ័យ​ខ្ពស់​បំផុត ។ ហើយ​លើស​ពី​នេះ​នៅ​ចុងឆ្នាំ​២០១៩ ខាង​មុខ​នេះ កម្ពុជា​យើង​នឹង​បាន​ប្រេងកាត​យក​ចេញពី​សមុទ្រ​មក​ប្រើប្រាស់​ផ្ទាល់ខ្លួន​​ជា​ផ្លូវការ​ហើយ ។

លោកថ្លែងបែបនេះ គឺស្ថិត​ពិធី​​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​០៤ ឧសភា នៅ​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន គឺ​លោក​សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ឡើង​ជំនួស​លោក អ៊ី ហឿ​ន ត្រូវ​ចូល​និវត្តន៍ ដែល​ពិធី​នេះ មានការ​ចូលរួម​ពី​លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ