ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលកក្រើកថា…​ជននេះ​នៅរស់​ ហើយសំងំខ្លួន​​ក្នុងសង្កាត់ស្ទឹង​មាន​​ជ័យ..!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​តែ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី​ការ​លោតទឹក​សម្លាប់​ខ្លួន ក្រោយ​កាប់​ប្រហារ​អតីត​ភរិយា ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា​ កន្លង​មក មិនឃើញ​សាកសព​អណ្តែត​ទឹក​នោះ ពេល​នេះ​ក៏​មានការ​ចាត់​ទុក​ ថា…

ខេត្តកណ្តាល ៖ ដោយសារ​តែ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី​ការ​លោតទឹក​សម្លាប់​ខ្លួន ក្រោយ​កាប់​ប្រហារ​អតីត​ភរិយា ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា​ កន្លង​មក មិនឃើញ​សាកសព​អណ្តែត​ទឹក​នោះ ពេល​នេះ​ក៏​មានការ​ចាត់​ទុក​
ថា ជន​បាតដៃ​ប្រឡាក់​ឈាមប្រហែលជា​កំពុង​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ទីណា​មួយ​ហើយ មិនមែន​លោតទឹក​សម្លាប់​ខ្លួន​​នោះ​​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ​ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា ឃាតករ​រូប​នោះ​កំពុង​លាក់ខ្លួន​នៅ​ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជាមួយនឹង​ប្រភព​ព័ត៌មាន​នោះ ភ្នាក់ងារ​កោះសន្តិភាព​​ក៏​បាន​សាកសួរ​ទៅ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ភ្លាម​ៗ​ដែរ តែ​បាន​បដិសេធ​​ថា មិន​មាន​ឃាតករ​រូប​នោះ​មក​លាក់ខ្លួន​ក្នុង​មូលដ្ឋាន​របស់​លោក​ទេ គឺជា​ព័ត៌មាន​មិន​ពិត ។ រហូត​មក​ដល់​ពេល​នេះ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​និង​មហាជន​ទូទៅ នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា ឃាតករ​ដែល​បាន​កាប់​អតីត​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ​ជា​ច្រើន​កាំបិត បណ្តាលឱ្យ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុកឈាម​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ គឺ​ជន​នេះ​មិន​ទាន់​ស្លាប់​ទេ ហើយ​កំពុង​តែ​រត់គេច​ខ្លួន ។ ម្យ៉ាងទៀត ចំពោះ​ព័ត៌មាន​ដែល​ថា ជន​នោះ​បាន​លោតទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា ​ហៅ​ស្ពាន​អ្នក​លឿង​នោះ ក៏​រហូត​មក​ដល់​ពេល​នេះ​ មិនឃើញ​សព​អណ្តែត​ទេ ។

ទោះជា​យ៉ាងណា ក្រុម​គ្រួសារ​ជន​រង​គ្រោះនិង​មហាជនបាន​អំពាវនាវ​យ៉ាង​ទទូច​​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ សូម​ជួយ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឃាតករ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ឲ្យ​ព្រលឹង​កូនស្រី​គាត់​ដែល​ស្លាប់​ទៅ​បាន​ស្ងប់​ផង ។

គួរ​បញ្ជាក់​ថា ជន​ជា​ឃាតករ​ឈ្មោះ​អិ​ុ​ន ដា​រ៉ា​ឆាយ​រ៉ាត់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​តូច​​ឃើញ​តាម​រយៈ​ការឡាយ​(live) ​ហ្វេ​ស​ប៊ុ​កវី​ដេ​អូ​ឃ្លី​ប​របស់​ខ្លួន គឺ​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង ។ ការ​ឃើញ​
វី​ដេ​អូ​ឃ្លី​ប​ខាងលើ គឺ​បន្ទាប់​ពី​ជន​នេះ​បាន​យក​កាំបិតចែត​ទៅ​ចាំ​ស្ទាក់​កាប់​អតីត​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ទន់ ស្រី​ណ​យ អាយុ​២០​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា​កន្លង​ទៅ នៅ​ក្នុង​បរិ​វេណ​អនុ​វិទ្យាល័យ​កំពង់ចម្លង​អ្នក​លឿង ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹងច្បាស់​ថា ជន​ដៃដល់​រូប​នេះ​ស្លាប់​ ឬ​នៅ​រស់​នោះទេ ព្រោះ​រហូត​មក​ដល់​ថ្ងៃ​ទី​១ ​ឧសភា ​ហើយ​នៅ​មិន​ទាន់​ឃើញ​សព​អណ្តែត​ឡើយ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​និយាយ​ថា ជន​ជា​ឃាតករ​នោះ​បាន​លោតទឹក​មែន តែ​ហែល​ឡើងគោក​វិញ ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ​។ ឯ​ខ្លះ​ទៀត​និយាយ​ថា ជន​ដៃដល់​លោតទឹក​ទៅ​ជាប់​នៅ​បាតទន្លេ​ទើប​សព​មិន​ផុស ។ ចំណែក​អ្នក​ធ្វើចម្ការ​​នៅ​លើ​កោះ​ចំរើន​ត្រង់​ចំណុច​គល់​ស្ពាន​ជា​ច្រើន​បាន​និយាយ​ថា ជន​ជា​ឃាតករ​នោះ​ មិន​បាន​លោតទឹក​សម្លាប់​ខ្លួន​ទេ ។

ការ​ឡាយ​វី​ដេ​អូ​ធ្វើ​ជា​លោតទឹក​នោះ គឺជា​ការ​បំភ័ន្ត​សមត្ថកិច្ច​ ដើម្បី​ងាយស្រួល​ក្នុង​ការ​រត់គេច​ខ្លួន ឬ​ក៏​ដើម្បី​ឱ្យ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ស្ងប់​អារម្មណ៍​តែ​ប៉ុណ្ណោះ ព្រោះ​នៅ​ថ្ងៃ​កើតហេតុ​ពួក​គាត់​ធ្វើ​ចម្ការ​នៅ​គល់​ស្ពាន​នោះ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ពុំ​មាន​ឃើញ​ឬឮ​សូរ​សំឡេង​មនុស្ស​លោតទឹក​សម្លាប់​ខ្លួន​អ្វី​សោះ ។ បើ​តាម​ក្រុម​គ្រួសារ​និយាយ​ថា កូនស្រី​គាត់ដែល​ជា​ជន​រង​គ្រោះ​និង​ជនល្មើស​បាន​រៀប​ការ​ស្របច្បាប់​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ​មក​ហើយដោ យ​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្រុស និង​ពុំ​ទាន់​មានកូនទេ ។ ប៉ុន្តែ​ចាប់តាំងពី​រៀប​ការ​រួច​មក ប្តី​ប្រពន្ធនេះ​រស់នៅ​ពុំ​ចុះសម្រុង​នឹង​គ្នា​ឡើយ ដោយ​ប្តី​ជា​មនុស្ស​ញៀន​ថ្នាំ​តែងតែ​វាយ​ធ្វើបាប​កូនស្រី​គាត់​ប៉ោង​មុខ​ប៉ោង​មាត់ ហើម​ក្បាល រត់​មក​ផ្ទះ​ឪពុក​ម្តាយ​វិញ​ជា​ច្រើន​លើក​ច្រើន​សា ។ ទោះជា​យ៉ាងណា កូន​ស្រី​គាត់​នៅ​តែ​ចិត្ត​មិន​ដាច់​ពី​ប្តី ហើយ​ក៏​ត្រឡប់​ទៅ​នៅ​ជាមួយ​ប្តី​វិញ ទោះបីជា​ម្តាយក្មេក​ឪពុកក្មេក​មិន​ពេញចិត្ត​និង​ដៀលត្មះ​កូនស្រី​គាត់​យ៉ាងណា​ក៏​ដោយ ឯ​គាត់​ក៏​មិន​ហ៊ាន​ឃាត់​កូនស្រី​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៩ ​កុម្ភៈ ឆ្នាំ​២០១៨ ជន​ដែល​ជា​អតីត​ប្តី​នេះ​ បាន​បិទទ្វារ​ផ្ទះវាយកូនស្រី​គាត់​រហូត​បែក​មុខ​ និង​បោ​៉​ងក្បាល ធ្វើ​ឲ្យ​កូនស្រី​គាត់​ទ្រាំ​លែង​បាន​ ក៏​រើ​បង្វេចខោអាវ​ជិះ​រុ​ឺ​ម៉ក​កង់​បី​មក​ផ្ទះ​វិញ ។ លុះ​ស្អែក​ឡើងថ្ងៃ​ទី​២០ ខែកុម្ភៈ ទើប​ហៅ​ភាគី​ខាង​ប្រុស​មក​ធ្វើ​លិខិត​លែងលះ​គ្នា​ នៅ​សាលាឃុំ​ព្រែក​ទន្លាប់​ដោយ​ភាគី​ទាំង​២​យល់ព្រម​ដាច់​មគ្គ​សង្វាស​ពី​ពេល​នេះ​តទៅ និង​ប្រគល់​សិទ្ធិ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ការ​រក​គូស្រករ​ថ្មី​រៀង​ៗ​ខ្លួន ។ នៅ​ពេល​នោះ​បាន​ធ្វើ​កិច្ចសន្យា ដោយ​ភាគី​ខាង​ប្រុស​ក៏​យល់ព្រម បើ​ទោះបី​ការ​លែងលះ​នេះ​មិន​បាន​ប្តឹង​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​ក្តី ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ចាប់តាំងពី​ពេល​នោះ​មក ជន​ជា​អតីត​ប្តី​រូប​នេះតែងតែ​ទូរស័ព្ទ ឬ​ឆាត​តាម​ហ្វេ​ស​ប៊ុ​កមក​គំរាមសម្លាប់​កូនស្រី​គាត់​ជា​ញឹកញាប់ ។ សកម្មភាពបែប​នេះ ធ្វើ​ឲ្យ​រូប​គាត់​ជា​ឪពុក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ពី​សុវត្ថិភាព​កូនស្រី ហើយ​ក៏​ធ្លាប់បាន​ទូរស័ព្ទ​ទៅ​ប្រាប់​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ទន្លាប់​ផង​ដែរ តែ​លោកនាយ​ប៉ុស្តិ៍​ប្រាប់​ថា មិន​អី​ទេ វា​មិន​ហ៊ាន​ឡើយ ។ ទីបំផុត​ ជនល្មើសបាន​កាប់​កូនស្រី​គាត់​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម​នៅ​ចម្ងាយ​ពី​របង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រហែល​ជាង​១០០​ម៉ែត្រ ហើយ​រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជនល្មើស​ស្លាប់​ឬ​រស់​នៅ
ឡើយ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក សុ​ឹ​ម សា​រិ​ន អធិការរង​នគរបាល​ស្រុក​លើក​ដែក បាន​ប្រាប់​តាម​ទូរស័ព្ទ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧  មេសា​ កន្លង​មក​ថា មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​តម្រុយ​ថា តើ​ជន​ជា​ឃាតករ​ស្លាប់​​ឬ​នៅ​រស់​រត់គេចខ្លួន​នោះ​ទេ ព្រោះ​ក្រុម​គ្រួសារ​ជនសង្ស័យ​បាន​ជួល​ទូក​អ្នកនេសាទ​រាវរក​សព ​ក៏​រក​មិនឃើញ​ ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ព្រោះ​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​ដែរ​ បន្ទាប់​ពី​កើតហេតុ​ភ្លាម ៕ ​

អត្ថបទសរសេរ ដោយ