ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុង​បើក​ការ​បង្ក្រាប​ករណី​ញៀន

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ៥​រោច ខែ​ពិសាខ ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​៣០​នាទី ក្រោយ​ពី​បើក​ការ​ស្រាវជ្រាវ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ បាន​ចុះ​ធ្វើការ​បង្ក្រាប ជាក់ស្តែង​ករណី​ជួញដូរ​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រង់​ចំណុច​ផ្លូវ​បេតុង ក្រុម​០៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់​រួម​មាន​៖ ១/​ឈ្មោះ ពៅ សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​ផ្ទះ​គ្មាន​លេខ ភូមិ​ស្ពាន់​ខ្ពស់ សង្កាត់​គីឡូ​៦ (​ជួញដូរ​)​។

២/​ឈ្មោះ ងួ​ន ពិ​សិទ្ធិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​៥ ភូមិ​ឡ​កំបោរ​(​ប្រើប្រាស់​)​។ ៣/​ឈ្មោះ សូ សុធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​ទីតាំង​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​ក (​ប្រើប្រាស់​)​។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖ ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​ចំនួន​០៨​កញ្ចប់​តូច​, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​,​ឧបករណ៍​ប្រើប្រាស់​គឿ​ង​ញៀន​មួយ​ចំនួន​។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក កម្លាំង​សមត្ថកិច្ច​បន្ត​ការ​ស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕


https://youtu.be/PxWQqMYIgI0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ