ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្ត្រី​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន ថ្ងៃ​តែ​មួយ​តែ​កន្លែង​ខុស​គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ឧសភា ២០១៨​នេះ មាន​ករណី​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​២​ករណី​ផ្សេង​គ្នា ១.​ករណី​កើតឡើង​នៅផ្ទះ​សំណាក់​យីហោ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ឧសភា ២០១៨​នេះ មាន​ករណី​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​២​ករណី​ផ្សេង​គ្នា ១.​ករណី​កើតឡើង​នៅផ្ទះ​សំណាក់​យីហោ ត្បូង​ពេជ្រ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ សព​ជន​រង​គ្រោះ​ឈ្មោះ ឯក ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ផ្ទះសំណាក់ បាន​យក​ខ្សែ​នីឡុង​ចងក សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ដែក​ដំបូល​បន្ទប់​របស់​ខ្លួន ដោយ​មូលហេតុ​មាន​វិបត្តិ​ក្នុង​គ្រួសារ​។ សាកសព​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ពិតជា​ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ហើយ​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណី​ទី​២.​នៅ​ថ្ងៃ​ទី​០៤ ឧសភា ដដែល​នេះ វេលា​ម៉ោង​៧ និង ៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ថា នៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ មាន​ករណី​ចងក​សម្លាប់​ខ្លួន​មួយ​កើតឡើង​ដែរ​។ សាកសព​ឈ្មោះ យ៉ាង ពៅ ភេទ​ស្រី អាយុ​៥២​ឆ្នាំ បាន​យក​ខ្សែ​នីឡុង​ពណ៌​ស​ចង​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​សសរផ្ទះ​របស់​ខ្លួន (​ជាន់​ទី​២) ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​។ សាកសព​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ពិនិត្យ ឃើញ​ថា ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ ធ្វើបុណ្យ​តាម​ប្រៃ​ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ