ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ធ្វើ​ចរាចរណ៍​នៅ​ទីតាំង​ការដ្ឋាន​ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង​រយៈពេល​៨​ម៉ោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា នៅ​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ចាប់ពី​វេលា​ម៉ោង​៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា នៅ​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ចាប់ពី​វេលា​ម៉ោង​៩ ដល់​ម៉ោង ៥​ទៀប​ភ្លឺ ការដ្ឋាន​ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង នឹង​ចាប់ផ្តើម​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​២ ប្រវែង​៤១​ម កាត់​ទទឹង​ខាងលើ​វិ​ថី ទេព​ផ​ន ឬ​ផ្លូវ​លេខ​១៨២ ទីតាំង​ភ្ជាប់​ពី​ចិញ្ចើម​ផ្លូវ​ហាង Kawasaki ទៅ​ចិញ្ចើម​ផ្លូវ អូ​ឡាំ​ព្យា​ស៊ី​ធី​។

មន្ត្រី​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​សុវត្ថិភាព និង​បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ ការដ្ឋាន​នឹង​បិទ​ចរាចរណ៍​ឆ្លងកាត់​ក្នុង​រយៈពេល​ខាងលើ​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន​នៅ​វេលា​យប់​នេះ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ និង​ពង្វាង​ចរាចរណ៍​ដោយ​សេចក្តី​អនុគ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ