ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ត្រូវ​ព្យួរ​ឈ្មោះ ព្រោះ​ការ​ពិន័យ​សិស្ស​ប្រុស

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា គ្រូបង្រៀន​សា​លាម​ត្តេ​យ្យ​ម្នាក់​នៅ Pingdingshan ខេត្ត Henan ត្រូវ​បាន​ព្យួរ​ឈ្មោះ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា គ្រូបង្រៀន​សា​លាម​ត្តេ​យ្យ​ម្នាក់​នៅ Pingdingshan ខេត្ត Henan ត្រូវ​បាន​ព្យួរ​ឈ្មោះ បន្ទាប់​ពី​ដាក់​ពិន័យ​សិស្ស​ប្រុស​ម្នាក់ ដោយ​ឲ្យ​សិស្ស​ស្រី​ក្នុង​ថ្នាក់​ស្តោះ​ទឹកមាត់​ដាក់​។

អ្នកគ្រូ​ត្រកូល Zhang បាន​និយាយ​ថា នាង​ធ្វើ​ដូចនេះ​ដោយសារ​តែ​ចង់​ដាក់​ពិន័យ​លើ​សិស្ស​ប្រុស​ម្នាក់ ដែល​ស្តោះ​ទឹកមាត់​ដាក់​សិស្ស​ស្រី​ម្នាក់​។ មក​ពី​សិស្ស​ប្រុស​នោះ​ធ្វើ​បែប​នេះ​ដាក់​មិត្ត​រួម​ថ្នាក់​មុន ទើប​អ្នកគ្រូ Zhang ដាក់​ពិន័យ​បែប​នេះ​។

ទ​ង្វើ​របស់​អ្នកគ្រូ Zhang ទាំងអស់ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​រៀន​។ ក្រោយ​ពី​ម្តាយ​ឪពុក​របស់​ក្មេង​ប្រុស​ម្នាក់​នោះ​បានដឹង​រឿង​នេះ ពួក​គេ​បាន​មក​ដល់​សាលា​ហើយ​ប្តឹង​ដល់​នាយក​។

ចុង​ក្រោយ​អ្នកគ្រូ​ត្រូវ​សាលា​ព្យួរ​ឈ្មោះ​ចោល ទោះបីជា​ទទួលលទ្ធផល​បែប​នេះ​ក៏​ដោយ ក៏​អ្នកគ្រូ Zhang នៅ​តែ​មិន​អស់ចិត្ត ហើយ​លើក​ឡើង​ថា សិស្ស​ស្រី​ទាំងនោះ​មិនមែន​ស្តោះ​ទឹកមាត់​មែនទែន​នោះ​ទេ​។ ពួក​គេ​គ្រាន់តែ​ធ្វើ​លេង ជា​ការ​ព្រមាន​ប៉ុណ្ណោះ​។

ដោយ​មិន​អស់ចិត្ត ម្តាយ​ឪពុក​របស់​ក្មេង​ប្រុស​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​ថែម​ទៀត ដើម្បី​បន្ថែម​ទម្ងន់ទោស​ឲ្យ​គ្រូ​ម​ត្តេ​យ្យ​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ