ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​មនុស្ស​ប៉ុន្មាន​អ្នក​រង​គ្រោះ​ព្រោះ​សោកនាដកម្ម​ដ៏​រន្ធត់​នេះ?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវ​លេខ​៧៣៥ ត្រង់​ចំណុច​មុខ​សាខា​កាកបាទក្រហម​ខេត្ត ស្ថិត​ក្នុងភូមិ​១​ឧសភា ឃុំ​-​ស្រុក​កំពង់​កណ្តាល…

ខេត្តកំពត ៖ មាន​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវ​លេខ​៧៣៥ ត្រង់​ចំណុច​មុខ​សាខា​កាកបាទក្រហម​ខេត្ត ស្ថិត​ក្នុងភូមិ​១​ឧសភា ឃុំ​-​ស្រុក​កំពង់​កណ្តាល ក្រុង​កំពត ។

រថយន្ត​បង្ក​ឡើងជា​រថយន្ត​កូរ៉េ​ចំណុះ​១​តោន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AI-១៤៤៥ បើកបរ​ដោយ​ឈ្មោះ នៅ ឌី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​មាស ឃុំ​អា​រី​យ៍ក្ស​ត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បាន​ទៅ​បុក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១G-៨៨៨៥ បើកបរ​ដោយ​ឈ្មោះ សាង បូ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​មាន​ដឹក​មនុស្ស​៣​នាក់​ពីក្រោយ​ផង ។

សមត្ថកិច្ច​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ចូល​ទៅ​ផឹកស្រា​បៀរ​អស់​ចំនួន​៤​កំប៉ុង​ផឹក​ជាមួយ​ជាងសំណង់​ម្នាក់​ដែល​ធ្លាប់​ស្គាល់គ្នា​នៅ​ពេល​ខ្លួន​ផឹក​អស់​៤​កំប៉ុង​ចាប់ផ្តើម​ស្រវឹង​ក៏ ឈប់​ផឹក​ហើយ​បែក​គ្នា​ជាងសំណង់​នោះ​ក៏​ចេញ​ទៅ​ផ្ទះ ចំណែក​ខ្លួន​បាន​បើករថយន្ត​មក​ការដ្ឋាន​វិញ ។ លុះដល់​ការដ្ឋាន​បាន​មួយសន្ទុះ​ខ្លួន​ក៏​គិត​ថា​ទៅ​ភ្នំពេញ​ទាំង​យប់​ដើម្បី​ទៅ​ហៅ​កម្មករ​មក​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ដែល​ខ្លួន​កំពុង​ធ្វើ​នេះ​នៅ​ពេល​បើករថយន្ត​មក​ដល់​ចំណុច​ខាងលើ​ក៏​ជួប​ហេតុ​ការ​គ្រោះថ្នាក់​បុក​ម៉ូតូ​នេះ​តែ​ម្តង​ទៅ ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​រូប​នេះ​ពុំ​បាន​ឈប់​រថយន្ត​នោះ​ទេ​គឺ​បាន​បើក​បំរុង​រត់គេច​ខ្លួន ប៉ុន្តែ​ដោយ​មាន​កម្លាំង​ម៉ូតូ​សាច់ញាតិ​ជន​រង​គ្រោះ​ដេញ​តាម​ពីក្រោយ​បន្ទាប់​មក​ម៉ូតូ​សមត្ថកិច្ច​ក៏​ដេញ​តាម​ដែរ​ទើប​រថយន្ត​បង្ក​បើករ​ត់ទៅ​តាម​ផ្លូវជាតិ​លេខ​៣ កំពត​-​ខេត្ត​ព្រះ​ស៊ី​ហ​នុ លុះដល់​ចំណុច​ស្ពាន BCI រថយន្ត​បង្ក​ដោយសារ​តែ​បើក​ល្បឿន​លឿន​ផង​ហើយ​ដាច់​ភ្លើង​ហ្វា​ទៀត​ក៏​បុក​បង្គោល​ចរាចរ​ក្បែរ​បង្កាន់ដៃស្ពាន​រួច​រថយន្ត​រត់​ក្រៅ​ស្ពាន​ផ្លោះ​លើ​ទឹក​ព្រែក​ទៅ​ក្រឡាប់​ផ្ងារជើង​បួន​នៅ​ត្រើយម្ខាង​ទៀត​ទើប​ទៅ​មុខ​លែង​រួច ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​គ្នា​គាស់​យក​អ្នកបើកបរ​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត​រួច​នាំ​ទៅ​កាន់​អធិការ​ក្រុង​កំពត​ទាំង​យប់​ដើម្បី​ឲ្យ​ផុត​ពី​ការ​មាន​កំហឹង​របស់​សាច់ញាតិ​ជន​រង​គ្រោះ ។

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​មាន​ទី​១-​ឈ្មោះ សាង បូ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ អ្នក​បើក​បរ មាន​ទីលំនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត (​របួសធ្ងន់​), ទី​២-​ឈ្មោះ ចាន់ រតនា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ របួសធ្ងន់​, ទី​៣-​ឈ្មោះ វុ​ទ្ធី រ៉ាត់​បញ្ញា​ស័ក ភេទ​ប្រុស អាយុ​​៦​ឆ្នាំ របួសធ្ងន់ និង​ទី​៤-​ឈ្មោះ វុ​ទ្ឋី រ៉ាត់​សូ​នី​តា ភេទ​ស្រី អាយុ​៣​ឆ្នាំ (​ស្លាប់​) ជន​រង​ទាំង​៤​នាក់​មាន​​ទីលំនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ