ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗ​ភ័យស្លុតយ៉ាងណា… បើជិតផ្ទះ​ឆេះ​មានការ៉ាស់សាំង​ផងនេះ

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​​ដឹង​ថា អគ្គិ​ភ័យ​ដែល​គេ​សង្ស័យ​ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ភ្លើងបាន​ឆេះ​ចេញពី​ក្នុង​ផ្ទះថ្ម​មួយ​កន្លែង​ ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​តែ​ផ្ទះ​កើតហេតុនោះ ​ស្ថិត​នៅ​​ក្បែរ​ស្ថានីយ​​ប្រេងសាំងផងដែរ ​។ អគ្គិ​ភ័យ​នេះ​ បាន​កើតឡើង​កាលពី​​វេលា​ម៉ោង០៣…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​​ដឹង​ថា អគ្គិ​ភ័យ​ដែល​គេ​សង្ស័យ​ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ភ្លើងបាន​ឆេះ​ចេញពី​ក្នុង​ផ្ទះថ្ម​មួយ​កន្លែង​ ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​តែ​ផ្ទះ​កើតហេតុនោះ ​ស្ថិត​នៅ​​ក្បែរ​ស្ថានីយ​​ប្រេងសាំងផងដែរ ​។

អគ្គិ​ភ័យ​នេះ​ បាន​កើតឡើង​កាលពី​​វេលា​ម៉ោង០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ​ឧសភា នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ។ គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ម្ចាស់ផ្ទះ​នៅឡើយ​ទេ​ ភ្លាម​ៗ​នេះ​ ។ បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា អគ្គិ​ភ័យ​នេះ បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​បន្ទប់​ដេក ហើយ​ឆេះ​​សម្លៀក​បំពាក់ ពូក​ ខ្នើយ និង​សម្ភា​រ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​នោះ​។

តែទោះ​បី​ជា​យ៉ាងណា​ គេ​ឃើញ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ស្នងការ​ខេត្ត​ បាន​ចេញ​អន្តរា​គម​ន៍​​ភ្លាម​ៗ​ដែរ​។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​​ថា ភ្លើង​បាន​​ឆេះ​សម្ភា​រ​នៅ​ក្នុង​បន្ទប់ មិន​រាលដាល​ចេញ​ក្រៅ​​ទេ តែ​វា​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដោយសារ​លំនៅ​ឋាន​នេះ​ ស្ថិត​នៅ​ជាប់​របង​ស្ថានីយ​ប្រេង​​ដ៏​ធំ​មួយ​​នៅ​ក្បែរ​នោះ​។ យ៉ាងណា ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​រួម​ទាំង​ម្ចាស់​ ​បាននាំគ្នា​​ជួយ​​ពន្លត់ភ្លើង​នោះ​ហើយ ។

ព័ត៌មានលម្អឹតនឹង​មាន​ផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ