ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​​មួយជិត​សមុទ្រ សង្ស័យ​សត្វ​ចូល​ម៉ា​ស៊ី​ន

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​៖ ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ីរាយការណ៍​ថា​ យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី១​គ្រឿង​​បាន​ធ្លាក់​នា​ថ្ងៃ​ទី​៣ ​ឧសភា ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រោយ​ហោះ​ចេញពី​មូលដ្​ឋាន​អាកាសចរណ៍​ស៊ី​រី​មួយ ​បណ្ដាល​ឲ្យ​អ្នក​បើក​ទាំង​២​នាក់​ស្លាប់​។ ក្រសួង​នោះ​គូសបញ្ជាក់​ថា​ យន្តហោះ​ប្រដេញ​ធុន​…

ប្រទេស​រុ​ស្ស៊ី ​៖ ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ីរាយការណ៍​ថា​ យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី១​គ្រឿង​​បាន​ធ្លាក់​នា​ថ្ងៃ​ទី​៣ ​ឧសភា ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រោយ​ហោះ​ចេញពី​មូលដ្​ឋាន​អាកាសចរណ៍​ស៊ី​រី​មួយ ​បណ្ដាល​ឲ្យ​អ្នក​បើក​ទាំង​២​នាក់​ស្លាប់​។

ក្រសួង​នោះ​គូសបញ្ជាក់​ថា​ យន្តហោះ​ប្រដេញ​ធុន​ SU-30SM​ នោះ​ធ្លាក់​នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​ម៉ោង​នៅ​ក្រុង​មូ​ស្គូ​ ពេល​វា​កំពុង​ហោះ​ឡើង​ចេញពី​ព្រ​លាន​យន្ត​ហៅ HMEIMIM​ ជា​មូលដ្ឋាន​អាកាសចរណ៍​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី​។​ យោង​តាម​កងទ័ព​រុ​ស្ស៊ី​ថា​ យន្តហោះ​អាច​ធ្លាក់​មក​ពី​បក្សី​១​ក្បាល​ចូល​ក្នុង​ម៉ា​ស៊ី​ន ​ព្រោះ​វា​ពុំ​រង​ការ​បាញ់ប្រហារ​ណា​មួយ​ឡើយ​។ ​យោង​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ទាំងឡាយ​ថា ​អ្នក​បើក​ទាំង​២​ពុំ​មាន​ពេល​​លោត​ចេញ​ ព្រោះតែ​ពួក​គេ​នៅ​ក្រាញ​ដល់​នាទី​ចុង​ក្រោយ​ជួយ​សង្គ្រោះ​យន្តហោះ​ពួក​គេ​។

ពួក​គេ​ខិតខំ​ធ្វើ​ឲ្យ​យន្តហោះ​កំពុង​ធ្លាក់​ងើបឡើង​វិញ ​ដោយ​២​លើក​អាច​សម្រេច​តែ​លើក​ក្រោយ​​ពុំ​បាន​ជោគជ័យ ហេតុនេះ​បានជា​ពួក​គេ​អស់​ពេល​លោត​ចេញ​ទាន់​។

អ្នក​មុជទឹក​២០​នាក់ ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស្រង់​យន្តហោះ​នេះ​ដែល​ធ្លាក់​ជិត​ឆ្នេរ​សមុទ្រ​ស៊ី​រី​។ ​គេ​បាន​យក​ខ្សែកាប​មក​ចង​យន្តហោះ​ ដើម្បី​ទាញ​វា​ចេញពី​ទឹក​។ ​នាវា​៣​គ្រឿង​របស់​កង​ម៉ា​រី​ន​រុ​ស្ស៊ី ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស្រង់ ​ហើយ​នាវា​យោធា​មួយ​មាន​ដង​ស្ទូច​ក៏​ចូលរួម​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ