ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកកម្ពស់​របរផ្លូវភេទ​ជា​មុខរបរ​សុំ​ទិដ្ឋាការ​ស្របច្បាប់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា របរ​ផ្លូវភេទ​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​គឺជា​អាជីព​ស្របច្បាប់ អាច​សុំ​ទិដ្ឋាការ​នៅ​ក្នុង​ប្រទេស​នេះ​បាន ។ ជនភៀសខ្លួន​ដែល​ចង់​ស្នាក់​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​អាច​បញ្ជាក់​ពី​ជំនាញ​ផ្លូវភេទ​នៅ​ក្នុង​ឯកសារ​សុំ​ទិដ្ឋាការ​បាន ក្រោយ​ពី​អាជ្ញាធរ​បាន​បន្ថែម​អាជីព​នេះ​នៅ​ក្នុង​ក្រុម​អាជីព​​តាម​ស្តង់ដា​របស់​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ឬ (ANZSCO)…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា របរ​ផ្លូវភេទ​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​គឺជា​អាជីព​ស្របច្បាប់ អាច​សុំ​ទិដ្ឋាការ​នៅ​ក្នុង​ប្រទេស​នេះ​បាន ។

ជនភៀសខ្លួន​ដែល​ចង់​ស្នាក់​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​អាច​បញ្ជាក់​ពី​ជំនាញ​ផ្លូវភេទ​នៅ​ក្នុង​ឯកសារ​សុំ​ទិដ្ឋាការ​បាន ក្រោយ​ពី​អាជ្ញាធរ​បាន​បន្ថែម​អាជីព​នេះ​នៅ​ក្នុង​ក្រុម​អាជីព​​តាម​ស្តង់ដា​របស់​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ឬ (ANZSCO) ។ អ្នក​ដែល​ចង់​សុំ​ទិដ្ឋាការ​ជានា​រី​បម្រើ​ផ្លូវភេទ​ត្រូវ​មាន​លក្ខណៈ​ជំនាញ​លើ​ផ្នែក​(ANZSCO) ក្នុង​កម្រិត​៥​អាច​រក​ចំណូល​បាន​ច្រើន​ជាង​៧៥.៧៩៥​ដុល្លារ​នូ​វែ​ល​សេ​ឡង់ ឬ​ប្រហែល​៥​ម៉ឺ​ន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​មាន​ចំណូល​២៥​ដុល្លារ​ក្នុង​មួយ​ម៉ោង ។

ក្រៅពី​នេះ​ក៏​ត្រូវ​មានគុណ​សម្បត្តិ​ចំណេះដឹង​ដោយ​ទទួលស្គាល់​ពី​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ ពី​មធ្យមសិក្សា​ឡើង ឬ «NZQF» ក្នុង​កម្រិត​៤​ឡើង ឬ​ត្រូវ​មានបទពិសោធន៍​លើ​ការងារ​នេះ​យ៉ាងតិច​៣​ឆ្នាំ ។ របរ​ផ្លូវភេទ​ជា​មុខរបរ​ស្របច្បាប់​មួយ​ក្នុង​នូ​វែ​ល​សេ​ឡង់​តាំងពី​ឆ្នាំ​២០០៣ ប៉ុន្តែ​អ្នក​ចំណាកស្រុក​មិន​អាច​ប្រតិបត្តិ​អាជីព​នេះ​បាន​ឲ្យ​សម​ស្រប ព្រោះ​អាជ្ញាធរ​មិន​បាន​ទទួលស្គាល់​លើ​របរ​នេះ​នៅ​ក្នុង​(ANZSCO) ។

ទោះបី​អាជីព​នេះ​ស្ថិត​ក្នុង​បញ្ជី​មុខរបរ​មាន​ជំនាញ​ក៏​ដោយ ប៉ុន្តែ​ក៏​ស្ថិត​នៅ​ក្នុង​អាជីព​មួយ​កំពុង​ខ្វះខាត​នៅ​ក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ