ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​គ្មាន​ស្គាល់​ពន្លឺ​ថ្ងៃ​ពេញ​មួយ​ឆ្នាំ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភូមិ​មួយ​ស្ថិត​នៅ​ក្នុង​ល្អាង​ជ្រៅ​ជាង​កម្រិត​នីវ៉ូទឹក​សមុទ្រ​១.៨០០​ម៉ែត្រ​បាន​ក្លាយជា​ភូមិ​នៅ​ក្នុង​ល្អាង ។ អ្នក​ភូមិ​មាន​សេច​ក្ដីសុខ​ដោយ​ការ​រស់នៅ​បែប​បុរាណ ។ ក្នុង​ល្អាង​គ្មាន​ពន្លឺ​ថ្ងៃ និង​ព្យុះ​ភ្លៀង​ទេ ។ ភូមិ​នោះ​ស្ថិត​នៅ​ខេត្ត​គុយ​ចូ​វ…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភូមិ​មួយ​ស្ថិត​នៅ​ក្នុង​ល្អាង​ជ្រៅ​ជាង​កម្រិត​នីវ៉ូទឹក​សមុទ្រ​១.៨០០​ម៉ែត្រ​បាន​ក្លាយជា​ភូមិ​នៅ​ក្នុង​ល្អាង ។ អ្នក​ភូមិ​មាន​សេច​ក្ដីសុខ​ដោយ​ការ​រស់នៅ​បែប​បុរាណ ។ ក្នុង​ល្អាង​គ្មាន​ពន្លឺ​ថ្ងៃ និង​ព្យុះ​ភ្លៀង​ទេ ។

ភូមិ​នោះ​ស្ថិត​នៅ​ខេត្ត​គុយ​ចូ​វ ប្រទេស​ចិន​។ អ្នក​រស់នៅ​ក្នុង​ល្អាង​ជា​មនុស្ស​រស់​ក្នុង​ល្អាង​ចុង​ក្រោយ​របស់​ចិន ដោយ​រស់នៅ​តាម​បែប​បុរាណ ខណៈ​នៅ​ខាងក្រៅ​សង្គមមនុស្ស​ពោរ​​ពេញ​ដោយ​ការ​អភិវឌ្ឍន៍ ។ ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​ល្អាង​ជ្រៅ ប៉ុន្តែ​ពួក​គេ​បាន​សង់ផ្ទះ និង​រស់នៅ​ក្នុង​ជម្រៅ​ពី​៥០​ទៅ​១០០​ម៉ែត្រ​ពី​មាត់​ល្អាង ។ នៅ​បរិវេណ​ច្រកចូល​ភូមិ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​មាន​ឮ​សំឡេង​សត្វ​ដែល​អ្នកស្រុក​ចិញ្ចឹម និង​ពេល​ខ្លះ​ក៏​ឮ​សំឡេង​យន្តហោះ ។

ភូមិ​នោះ​ទើបបាន​ទទួល​ការ​អភិរក្ស ហើយ​អាជ្ញាធរ​បាន​ជួយ​កែ​លំអ និង​ជួសជុលផ្ទះ​របស់​អ្នក​ភូមិ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

បច្ចុប្បន្ន​ប្រជាជន​នៅ​ក្នុងភូមិ​មាន​ប្រហែល​៧០​នាក់ ភាគច្រើន​ជា​ជន​អំបូរ​«​ម៉ុង​» មាន​១៨​គ្រួសារ​រស់នៅ​រួម​គ្នា​នៅ​ក្នុង​ល្អាង ។ អាជីព​របស់​ពួក​គេ​ភាគច្រើន​គឺ​ចិញ្ចឹមសត្វ និង​ធ្វើ​កសិកម្ម ។ ជា​រៀង​រាល់​ស​ប្ដា​ហ៍​ពួក​គេ​បាន​យក​ផលិតផល​ទៅ​លក់​នៅ​ទីផ្សារ​មាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ​ពី​ភូមិ ។

បច្ចុប្បន្ន​ទើប​មាន​អគ្គិសនី​ប្រើប្រាស់ និង​មាន​ទូរទស្សន៍ ហើយ​អ្នក​ភូមិ​មាន​សេចក្ដីសុខ ដោយ​មិន​ចាំបាច់​ពឹងផ្អែក​លើ​បច្ចេកវិទ្យា ឬ​ពន្លឺ​ថ្ងៃ​ទេ ប៉ុន្តែ​ស្ថានភាព​ជីវិត​ទាំង​នៅ​ពេល​ថ្ងៃ និង​យប់​គឺជា​រឿង​ធម្មតា​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ