ខេត្តកំពង់ធំ ៖ កាមរីឆ្លាមលោកក្រឡាបញ្ជីតុលាការខេត្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នប្រលះម៉ូតូ FZ ស្លាប់ម្នាក់ដែលឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៧នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិ៦ ចំណុចផ្លូវកែងបត់ចូលផ្សារចាស់(ផ្សារស្ទឹងសែន) ស្ថិតក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឡើងដោយរថយន្តកាមរីឆ្លាម ពណ៌ស្ករ គ្មានពាក់ផ្លាកលេខ និងម៉ូតូ FZ ពណ៌ឈាមជ្រូក គ្មានផ្លាកលេខដូចគ្នា បើតាមព័ត៌មានដែលទទួលបានពីកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីឆ្លាម ពណ៌ស្ករ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ កែវ ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ ធ្វើជាក្រឡាបញ្ជីតុលាការខេត្តកំពង់ធំ រស់នៅភូមិពោធិបាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បើកបរនៅក្នុងទិសដៅពីត្បូងជើង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានបើកបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នគួបផ្សំជាមួយនឹងម៉ូតូ FZ ពណ៌ឈាមជ្រូក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មុត ថុនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ក្នុងល្បឿនយ៉ាងលឿនមកដល់ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយក៏ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ តែដោយសារតែអាការៈរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
បន្ទាប់ពីសមត្ថកិច្ចវាស់វែងរួចវត្ថុតាងត្រូវបាននាំយកទៅរក្សារទុកនៅការិយាល័យចាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីដោះស្រាយទៅតាមនីវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ