ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកង យោធពលខេមរភូមិន្ទ និងមេបញ្ជាការរងកងទ័ពជើងគោកបានមានប្រសាសន៍ថា កងទ័ព មានភារកិច្ចពង្រឹងខឿនការពារជាតិការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ។

ថ្លែងនៅក្នុងពិធីសម្ពោធអគារចំនួន០៣ខ្នងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម យោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទក្រោមជំនួយឧបត្ថម្ភពីក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាមនៅខេត្តកំពង់ចាមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ឯក ឧត្តមបានពាំនាំមកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សំណាក់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ចំពោះនាយទាហាន នាយទាហានរងពលទាហាន និងគ្រួសា រកងទ័ពដែលកំពុងតែបំពេញភារកិច្ចប្រកបដោយឆន្ទៈក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ ។

លោកសូមអបអសាទរចំពោះសមិទ្ធផលថ្មី និងការខិតខំប្រឹងប្រែងកសាងអង្គភាពរបស់ថ្នាក់ ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៅក្នុង អង្គភាពទាំងអស់ និងសូម ថ្លែងអំណរគុណចំពោះកងទ័ព និងប្រជាជនវៀតណាមដែលជានិច្ចកាលជួយដល់ប្រជាជន កម្ពុជា និងកងយោធពលខេមរភូមិន្ទ ។ លោកហ៊ុនម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តដាក់ទៅលើកងទ័ពតាមរយៈការលើកតម្កើងជីវភាពរស់នៅរបស់ កងទ័ពក៏ដូចជា ការបំពេញភារកិច្ចតាមរយៈការខិតខំផ្តល់លទ្ធភាពឱ្យកងទ័ពបំពេញភារកិច្ចបានជោគជ័យព្រមទាំងបានយកចិត្តទុកដាក់គិតគូរដល់គ្រួសារកងទ័ព និងអតីតយុទ្ធជនផង ដែរ ។
លោកមេបញ្ជាការរងកងទ័ពជើងគោកបានអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធនាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់ គោរពនូវ រាល់បទបញ្ជារបស់កងទ័ពឱ្យបានខ្ជាប់ខ្ជួនស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រការពាររដ្ឋាភិបាលស្របច្បាប់ និងការពារដាច់ខាតសុខសន្តិភាព និងស្ថិរភាព សង្គមដែលបានមកដោយលំបាក ៕
ចែករំលែកព័តមាននេះ