ញ៉ាមប្រពន្ធគេ បានម្តងហើយម្តងទៀត… គុកចឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ត្រូវឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី៣ ឧសភា ស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ…
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ត្រូវឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី៣ ឧសភា ស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ…
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ត្រូវឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី៣ ឧសភា ស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក្រោយជាប់ចោទល្បួងស្ត្រីម្នាក់ដែលជាប្រពន្ធអ្នកដទៃ និងជាមិត្តចិត្តមួយថ្លើមមួយរបស់ប្អូនស្រីបង្កើតរបស់ខ្លួនផងនោះ យកទៅរំលោភបានសម្រេច ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះ ហេង ហួត ហៅម៉ាំង អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តដឹកអីវាន់រោងចក្រ មានទីលំនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ ចំណែកស្ត្រីរងគ្រោះអាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ នាងមានប្ដីនិងកូនរួចទៅហើយ ។
ទាក់ទិនរឿងរ៉ាវខាងលើត្រូវបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពួកគេចូលទៅច្រៀងខារ៉ាអូខេ ហើយឆ្លៀតស្ត្រីរងគ្រោះស្រវឹងស្រាខ្លាំង ត្រូវជនសង្ស័យបានដឹកនាងចូលផ្ទះសំណាក់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈរហូតបានសម្រេចម្ដង ។ ពេលនោះ ស្ត្រីមិនហ៊ានយករឿងនេះទៅប្រាប់ប្ដីទេ ព្រោះខ្លាចប្ដីរករឿងលែងលះ ។ ម្យ៉ាងទៀត ក៏ខ្លាចខ្មាសអ្នកជិតខាងផងក៏ទ្រាំ ។
ប្រភពបន្តថា លុះពេលក្រោយៗមកទៀត ជនសង្ស័យបានញ៉ាម ក៏មកលួងលោមសុំនាងរួមភេទម្តងទៀត ប៉ុន្តែត្រូវនាងប្រកែកម្ដងហើយម្ដងទៀតជាច្រើនដងមិនព្រម ។ ស្រាប់តែជនកំហូចបានគំរាមថា បើមិនព្រមនឹងសម្លាប់ចោល ព្រមទាំងគំរាមថានឹងយករឿងលើគ្រែកន្លងមក ទម្លាយប្រាប់ឱ្យប្ដីនាង និងអ្នកដទៃដឹង ។ ខណៈនោះ ដោយសារតែមានការភ័យខ្លាចជននោះ ធ្វើបាបនិងយករឿងដែលជននេះរំលោភនាងប្រាប់ប្ដី ទើបស្ត្រីរងគ្រោះយល់ព្រមទៅដេករួមរ័កជាមួយជននោះនៅផ្ទះសំណាក់បានសម្រេចជាបន្តបន្ទាប់ទៀត ។
លុះលើកចុងក្រោយ ដោយទ្រាំលែងនឹងទង្វើនោះលែងបានតទៅទៀត ក្រោយពីរួមរ័កគ្នានៅក្នុងផ្ទះសំណាក់មួយនៅក្នុងក្រុងតាខ្មៅរួច នាងរងគ្រោះក៏បានសម្រេចចិត្តយកយករឿងរ៉ាវនេះទៅប្រាប់ប្ដីដោយខ្លួនឯង ទើបប្ដីនាងខឹងខ្លាំងណាស់ ក៏ប្ដឹងឲ្យនគរបាលចាប់ខ្លួនជនសង្ស័យខាងលើតែម្ដង ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ