ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ៖ ទោះបីជា​អតីត​បក្ស​ប្រឆាំង​ចង់​ចូល​បោះ​ឆ្នោត​យ៉ាងណា​ក្តី​ក៏​មិន​អាច​ជា​ដាច់ខាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន​បាន​អះអាង​ទោះបីជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​យ៉ាងណា ក្តី​ក៏​មិន​អាច​បានជា​ដាច់ខាត ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បន្ទាប់​ពីរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាន់​ជំហរ​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន​បាន​អះអាង​ទោះបីជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​យ៉ាងណា ក្តី​ក៏​មិន​អាច​បានជា​ដាច់ខាត ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បន្ទាប់​ពីរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាន់​ជំហរ​ថា ត្រៀម​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដោយ​ស៊េរី​ត្រឹមត្រូវ និង​យុត្តិធម៌ ។

លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨​ថា ចង់​ចូលរួម​បោះ​ឆ្នោត​ម្ត៉េ​ច​បាន ។ អតីត​មេ​បក្ស​ប្រឆាំង​ដែល​ជា​ទណ្ឌិត​កំពុង​ត្រូវ​បាន​តុលាការ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​អំណាច​សាលក្រម​ស្ថាពរ​នោះ​បាន​ចេញ​របស់​ដែល​ហៅ​ថា សេចក្តីថ្លែងការណ៍​ចង់​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នា​ចុងខែ​កក្កដា​ខាង​មុខ​នេះ ។

លោក​បញ្ជាក់​ថា «​ទោះបី​មានការ​ចង់បាន​យ៉ាងណា​ក៏​មិន​អាច​បានជា​ដាច់ខាត​ដោយសារ​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​កាត់សេចក្តី​រំលាយ​ចោល​ជា​ស្ថាពរ​រួច​ហើយ និង​មាន​សា​ដីកា​ស្ថាពរ​បិទផ្លូវ​តវ៉ា និង​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រួច​ហើយ ។ អតីត​បក្ស​ប្រឆាំង​អត់​មាន​នីតិសម្បទា​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ និង​សកម្មភាព​នានា​ដូច​គណបក្ស​ដទៃ​ទេ ។

លោក​ក៏​បាន​លើក​ឡើង​ថា ក្រុម​មេដឹកនាំ​ចំនួន​១១៨ នាក់​នៃ​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​ផ្អាក​សកម្មភាព​នយោបាយ​ដោយ​តុលាការ​កំពូល​រយៈពេល​៥​ឆ្នាំ រួច​ហើយ និង​ជា​ធរមាន ។ បញ្ហា​ពាក់ព័ន្ធ​នឹង​អតីតៈ​បក្ស​ប្រឆាំង គឺជា​រឿង​ផ្លូវច្បាប់ ។ ដូច្នេះ​គ្មាន​ទេ​រឿង​ចរចា​នយោបាយ ដើម្បី​បាន​រួចខ្លួន​នោះ ។

លោក​គូសបញ្ជាក់​ថា «​ដូច្នេះ គ្មាន​មុខ​អតីតៈ​បក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ជា​ដាច់ខាត ទោះបី​មាន​សេចក្តីថ្លែងការណ៍​ប៉ុន្មាន​ក៏​អត់​ប្រយោជន៍​ដែរ​» ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​បន្ទាប់​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា​នេះ​បាន​បញ្ជាក់​ជំហរ​ថា គណបក្ស​នៅ​តែ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​ឆន្ទៈ​របស់​ប្រជា​ជ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដោយ​ទទូច​ឲ្យ​មានការ​ដោះស្រាយ​នយោបាយ ដើម្បី​ឲ្យ​មានការ​បង្រួម​បង្រួម​ជាតិ និង​ឯកភាព​ជាតិ ហើយនឹង​ត្រៀម​ខ្លូ​ន​ជា​និច្ច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​ស៊េរី​ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ពេល​ខាង​មុខ​នេះ ។
ថ្លែងការណ៍​បញ្ជាក់​ថា « ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នៅ​តែ​រក្សា​ស្មារតី សាមគ្គីភាព រួបរួម​គ្នា​យ៉ាង​រឹង​មាំ​ជុំវិញ​គណបក្ស​មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ដទៃ ឬ​បុគ្គល​ដែល​ទៅ​បង្កើត​គណបក្ស​នយោបាយ​ផ្សេង​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ