ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាប់​ៗ​ខាង​មុខ​នេះ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​នឹង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធម្មជាតិ

7 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖​ ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ថា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ នឹង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធម្មជាតិ​មួយ​កន្លែង…

ខេត្តមណ្ឌលគិរី ៖​ ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ថា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ នឹង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធម្មជាតិ​មួយ​កន្លែង ដោយ​មានការ​ថែទាំ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​មានការ​ជួយ ជ្រោមជ្រែង ពី​ក្រសួងបរិស្ថាន ។

នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀប​ន្ត​ថា បន្ទាប់​ពី​ក្រុមការងារ​ក្រសួងបរិស្ថាន​ដឹកនាំ​ដោយ​ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​បាន​ចុះ​សិក្សា​លទ្ធភាព​ជ្រើសរើស​ទីតាំង​ផលិត​កូនជ្រូក​ពូជ​ជនជាតិភាគតិច​នៅ​ស្នាក់​ការ​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ដែល​ស្ថិត​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ ។

លោក​វុ​ធ សា​រុំ បន្ត​ថា ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ពិតជា​រីករាយ​ចំពោះ​គម្រោង​ចិញ្ចឹម​ជ្រូក​ពូជ​នេះ ហើយ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ក៏​បាន​ប្តេជ្ញា​ចូលរួម​អនុវត្តន៍​គម្រោង​នេះ ឱ្យ​បាន​ជោគជ័យ​ស​ម្តៅ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ព្រមទាំង​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​រស់នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​មាន​ប្រសាសន៍​ថា មន្ទីរ​បាន​ឯកភាព និង​គោលការណ៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហើយ​មន្ទីរ​មាន​ផែនការ​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​សម្រាប់​ដែនជម្រកសត្វព្រៃ​ទាំង​ប្រាំ​ក្នុង​ខេត្ត និង​សហគមន៍ ។

លោក​ថា ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​នឹង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​សហគមន៍​នឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​យ៉ាង​ប្រសើរ ហើយ​ក៏​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​នេះ​ទីផ្សារ​ជ្រូក​ជនជាតិ​មាន​តម្រូវការ​នឹង​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ