ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានតែកូនក្រមុំចូល​ដេក ការពិត​នោះ…

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​​បាន​ចង.ក​សម្លាប់​ខ្លួន​ នៅ​ក្នុង​បន្ទប់​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មានការ​សោក​សង្រេង​យ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១ ​ឧសភា ​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ ក្នុងភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​​បាន​ចង.ក​សម្លាប់​ខ្លួន​ នៅ​ក្នុង​បន្ទប់​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មានការ​សោក​សង្រេង​យ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១ ​ឧសភា ​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ ក្នុងភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នារី​ដែល​ចង.ក​សម្លាប់​ខ្លួន​នោះ​ ឈ្មោះ វ​ណ្ណា និមល អាយុ​១៨​ឆ្នាំ ជា​កម្មកា​​រិ​នី​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ឪពុក​ឈ្មោះ លុន វ​ណ្ណា អាយុ​៥២​ឆ្នាំ ជា​កសិករ និង​ម្តាយ​ឈ្មោះ ប៉ូច គ​ន្ធា អាយុ​៥០​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ក្រុម​គ្រួសារ​សព​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​២​ ទៅ​៣​ថ្ងៃមុន នារី​ខាងលើ​មិនសូវ​មាត់.ក​អ្វី​
ទេ ។ លុះ​នៅ​វេលា​ម៉ោង​៦​ល្ងាច នារី​រង​គ្រោះ​បាន​ហូប​បាយ​ជាមួយ​បងប្អូន​ក្រុម​គ្រួសារ​ដូច​ធម្មតា ។ បន្ទាប់​មក​ នាង​បាន​ឡើង​ទៅ​លើ​ផ្ទះ​ចូល​ក្នុង​បន្ទប់​របស់​នាង ពេល​ម្ដាយ​ឃើញ​កូន​ទៅ​សម្រាក​តាំងពី​ក្បាល​ព្រលប់​បែប​នេះ​សង្ស័យ​ថា កូន​របស់​គាត់​មិន​ស្រួលខ្លួន ក៏​មិន​ចាប់អារម្មណ៍​។

រហូត​ដល់​ម៉ោង​កើតហេតុ ស្ត្រី​ជា​ម្ដាយ​បាន​ស្រែកហៅ​កូន​ពីក្រោម​ផ្ទះ​មិន​ឮ​ឆ្លើយ ក៏​ឡើង​ទៅ​ដល់​មុខ​បន្ទប់ ក៏​នៅ​មិន​ឮ​សំឡេង​កូនស្រី​ឆ្លើយ​ទៀត ធ្វើ​ឱ្យ​ម្តាយ​ឪពុក​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​បាន​នាំ​គ្នា​រុញ​ទ្វារ​បន្ទប់ តែ​ជាប់​គន្លឹះ​ពី​ខាងក្នុង ឪពុក​ម្ដាយ​ក៏​បាន​ធាក់​ទ្វារ​ទម្លាយ ស្រាប់តែ​ឃើញ​កូន​របស់​គាត់​បាន​ចង.ក​ស្លាប់​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​រន្ធត់​ចិត្តជា​ខ្លាំង​ស្រែកហៅ​អ្នក​ជិតខាង​មក​ជួយ​កាត់​ខ្សែ​ទម្លាក់​សព​មក​ក្រោម ។

ដោយសារ​តែ​សេចក្តី​ស្រលាញ់​ចំពោះ​កូនស្រីឪពុក​ម្ដាយ បាន​ស្រែក​ទ្រហោយំ សោកស្តាយ​ដ៏​វិយោគ គឺ​រហូត​ដល់​ថ្នាក់​ស្ត្រី​ជា​ម្ដាយ​ដួល​សន្លប់ ។បងប្អូន​នៃ​សព​បាន​បន្ត​ទៀត​ថា គ្រួសារ​របស់​គាត់​មាន​បងប្អូន​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ស្រី​៥ និង​ប្រុស​ម្នាក់ ដោយ​កូន​បង​ជា​ស្ត្រី អាយុ​៣១​ឆ្នាំ មាន​ប្ដី​ហើយ និង​កូនពៅ​ជា​ស្រី អាយុ​ទើប​៧​ឆ្នាំ ។ ចំណែក​នារី​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ជា​កូន​ទី​៣​។ ចំពោះ​ការ​ចងក​សម្លាប់​ខ្លួន​នេះ ក្រុម​គ្រួសារ​សព​មិន​បានដឹង​ថា កូនស្រី​មានរឿង​អី្វ​ក្នុង​ចិត្ត​ទេ ព្រោះ​នាង​មិន​បាន​បង្ហើប​ឲ្យ​សាច់ញាតិ​ដឹង​ឡើយ ។

ទោះជា​យ៉ាងណា​ ទាក់ទិន​នឹង​ការ​ចងក​សម្លាប់​ខ្លួន​របស់​នាង​ក្រមុំ​នេះ អ្នក​ជិតខាង​សង្ស័យ​ថា​ មាន​វិបត្តិ​ស្នេហា ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា នាង​ក្រមុំ​នេះ ​ពិតជា​ចង.ក​សម្លាប់​ខ្លួន​មែន​ ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ