ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មាន​សង្ឃឹមលើ​ការដោះស្រាយ​បញ្ហា​ជម្លោះជាមួយ​ចិន

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ មន្ត្រីជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​ការ​ចរចា​ទាក់ទង​នឹង​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ។ ពួក​គេ​មាន​ក្តី​សង្ឃឹមថា នឹង​អាច​ស្វែងរក​ដំណោះស្រាយ​មួយ​បាន ប៉ុន្តែ​បញ្ហា​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ណាស់ ។ ប្រសិនបើ​ពួក​គេ​មិន​យល់​ស្រប​លើ​ដំណោះស្រាយ​ណាមួយ​បាន​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ទេ​នោះ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ មន្ត្រីជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​ការ​ចរចា​ទាក់ទង​នឹង​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ។ ពួក​គេ​មាន​ក្តី​សង្ឃឹមថា នឹង​អាច​ស្វែងរក​ដំណោះស្រាយ​មួយ​បាន ប៉ុន្តែ​បញ្ហា​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ណាស់ ។

ប្រសិនបើ​ពួក​គេ​មិន​យល់​ស្រប​លើ​ដំណោះស្រាយ​ណាមួយ​បាន​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ទេ​នោះ ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​នឹង​មាន​ប្រសិទ្ធ​ភាព ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា ខាង​មុខ​នេះ​។ ប្រទេស​ចិន​ក៏​អាច​នឹង​ឆ្លើយ​តប​វិញ​ដោយ​ការ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ផង​ដែរ ហើយ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក​​ទាំងមូល ។

គួរ​បញ្ជាក់​ថា កាលពី​ចុងខែ​មីនា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ពី​ការ​ដាក់​ពន្ធ​លើ​ប្រទេស​ចិន ដោយ​លោក​ចោទប្រកាន់​ថា ចិន​បាន​លួច​យក​បច្ចេកវិទ្យា និង​ជំនាញ​របស់​អា​មេ​រិ​ក ។

លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​និយាយ​ថា បញ្ហា​ទាំង​នេះ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​សកម្មភាព​មួយ​ចំនួន​ដូច​ជា ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេក​វិទ្យា និង​ការ​លួច​បច្ចេកវិទ្យា គឺ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត ។ លោក​ថា ៖« ចិន​កំពុង​តែ​ប្រើប្រាស់​ច្បាប់​របស់​ខ្លួន​ដើម្បី​យក​បច្ចេកវិទ្យា ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​អ្វី​ទាំងអស់ » ។

នា​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ជាមួយ​ប្រធាន​រតនា​គារ លោក Steven Mnuchin, រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Wilbur Ross, ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់ White House លោក Peter Navarro និង​លោក Larry Kudlow ដើម្បី​ជួប​ជាមួយ​ភាគី​ប្រទេស​ចិន ។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា លោក​ឧបនាយករដ្ឋមន្ត្រី Liu He នឹង​ដឹកនាំ​ភាគី​ខាង​ប្រទេស​ចិន ក្នុង​ជំនួប​ចរចា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ