ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹងបើកសន្និសីទ​បង្ហាញពី​ឃាតករយ៉ាង​លម្អិត…

7 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​ទីបំផុត ឃាតករ​ដែលសម្លាប់​ថៅ​កែ​​លក់គ្រឿងបន្លាស់​រថយន្ត​​នៅក្រុងសៀមរាប ត្រូវបាន​វែក​មុខឃើញហើយ ។ នេះ​បើយោងតាម​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង…

​ខេត្តសៀមរាប ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​ទីបំផុត ឃាតករ​ដែលសម្លាប់​ថៅ​កែ​​លក់គ្រឿងបន្លាស់​រថយន្ត​​នៅក្រុងសៀមរាប ត្រូវបាន​វែក​មុខឃើញហើយ ។ នេះ​បើយោងតាម​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​នា​ល្ងាច​ថ្ងៃទី​០៣ ឧសភា នេះ ។ ហេតុ​ការណ៍​​ឃាត់ខ្លួន​ជនសង្ស័យ​ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​​១​រសៀលថ្ងៃ​ទី​៣​ ឧសភា ​ស្ថិត​នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ។

បើ​តាម​ប្រភព​​ពី​សមត្ថកិច្ច​​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​​ថា រឿង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្តនៅ​ក្នុង​ក្រុង​សៀមរាប​ កាលពី​ថ្ងៃ​ទី​២៣​ មេសា​ កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​ថ្នាក់លើ​មិន​ទាន់​ឱ្យ​បញ្ចេញ​ទេ ចាំ​ដល់​សួរនាំ​ចប់ពិតជា​ម្នាក់​នោះ​មែន ទើប​ថ្នាក់លើនឹង​ធ្វើ​សន្និ​សីទ​កា​សែត​នៅ​​ថ្ងៃ​ទី​៤ ឧសភា​ ស្អែកនេះ​ ។​ លោក​បន្ត​ថា បន្ទាប់​ពី​សួរនាំ​ជនសង្ស័យ​រូប​នេះរួច​ ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា រូបគេ​ពិតជា​បាន​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​នោះ​មែន តែ​យ៉ាង​ណា​នោះ​លោក​មិន​បាន​បញ្ជាក់​លំអិត​នោះ​ទេ ដោយ​លោក​ថា​កំពុង​បន្ត​ការ​សាកសួរឱ្យ​បាន​ដិត​ដល់​សិន​ ។ ​

គួររំលឹកដែរ​ថា ជន​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​​ កាលពី​​ពេល​កន្លង​ទៅ​នោះ​ ​ឈ្មោះ ព្រហ្ម សុ​ព្រឹក្ស ហៅ ថា​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ជា​អ្នក​រត់​ម៉ូតូឌុប​) ​​កាលពី​ថ្ងៃ​ទី​២៥ ​មេសា ​នោះ ស្ថិត​នៅ​ចំណុច​ព្រៃ​គុយ ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មិនមែន​ជា​ជន​ដៃដល់​ពិតប្រាកដ​ទេ គឺ​ជន​នោះ​គ្រាន់តែជា​សាក្សី​តែ​ប៉ុណ្ណោះ ​​​បច្ចុប្បន្នត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​។

​ព័ត៌មាននឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព  ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ