ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អើយ​ចាស់​ហើយ នៅ​ចាប់​នារី​វ័យក្មេង​ក្នុង​ជណ្តើរយន្ត

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា តា​ចាស់​ម្នាក់​អាយុ​ខ្ទង់​៨០​ឆ្នាំ ត្រូវ​បាន​កាមេរ៉ា​វី​ដេ​អូ​សុវត្ថិភាព​នៅ​ក្នុង​ជណ្តើរយន្ត​ថត​បាន ពេល​កំពុង​ចាប់​នារី​វ័យក្មេង​ម្នាក់​ថើប។ ទ​ង្វើ​នេះ​ធ្វើ​ឲ្យ​មហាជន​មានការ​ស្អប់ខ្ពើម​យ៉ាង​ខ្លាំង ហើយ​មិន​ហ៊ាន​ជះ​ជណ្តើរ​យន្ត​ថែម​ទៀត​ផង​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា តា​ចាស់​ម្នាក់​អាយុ​ខ្ទង់​៨០​ឆ្នាំ ត្រូវ​បាន​កាមេរ៉ា​វី​ដេ​អូ​សុវត្ថិភាព​នៅ​ក្នុង​ជណ្តើរយន្ត​ថត​បាន ពេល​កំពុង​ចាប់​នារី​វ័យក្មេង​ម្នាក់​ថើប។ ទ​ង្វើ​នេះ​ធ្វើ​ឲ្យ​មហាជន​មានការ​ស្អប់ខ្ពើម​យ៉ាង​ខ្លាំង ហើយ​មិន​ហ៊ាន​ជះ​ជណ្តើរ​យន្ត​ថែម​ទៀត​ផង​។

រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ក្នុង​ទីក្រុង Shenzhen ដែល​ស្ថិត​នៅ​អគារ​ស្នាក់​នៅ​មួយ​កន្លែង។ លោកតា​ចាស់​ម្នាក់​នោះ​ត្រូវ​បាន​គេ​ឃើញ​ចាប់​នារី​ម្នាក់​ថើប​នៅ​ក្នុង​ជណ្តើរ​យន្ត។ តាម​សម្តី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា លោកតា​ចាស់​ម្នាក់​នោះ​ព្យាយាម​ចាប់​នាង​ថើប តែ​មិន​បាន​សម្រេច ដោយសារ​តែ​នាង​ប្រកែក ហើយ​តដៃ​ត​ជើង​។ ពេល​នោះ​លោកតា​ចាស់​នោះ​ក៏​សួរ​នាង​ថា «​នាង​ចង់វាយ​យើង​មែន?»​។

អ្វី​ដែល​កាន់តែ​ហួសចិត្ត​នោះ​គឺថា នេះ​មិនមែន​ជា​ទ​ង្វើ​លើក​ទី​មួយ​របស់​ចាស់​កំហូច​ខាងលើ​ទេ​។ អ្នក​ជិតខាង​បង្ហើប​ថា តា​ម្នាក់​នេះ​អ៊ីចឹង​តាំងពី​ដើម​។ តែ​ខាង​គ្រួសារ​របស់​គាត់ បាន​លើក​ឡើង​ថា នេះ​មក​ពី​គាត់​មាន​ជំងឺ​វង្វេងស្មារតី​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ប៉ូលិស​បាន​សម្រេចចិត្ត​ឃុំខ្លួន​ចាស់​ខិល​ម្នាក់​នោះ​រយៈពេល​៥​ថ្ងៃ មុន​នឹង​ដោះ​លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ