ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងម្តាយបាន​អន្ទងហៅកូនប្រុស​រូប​​នេះ…

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​កា​រិយា​ល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានឱ្យដឹង​​ថា កូន ប្រុស​អកតញ្ញូ​ម្នាក់​ឈ្មោះ ណុំ សុខ​រឿ​ន អាយុ​២៧​ឆ្នាំ បាន​ចាក់​និង​កាប់​ម្តាយ​ស្លាប់​ ដោយសារ​តែ​សុំ​លុយ​ហើយ​គ្មាន​លុយ​ឱ្យ…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​កា​រិយា​ល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានឱ្យដឹង​​ថា កូន ប្រុស​អកតញ្ញូ​ម្នាក់​ឈ្មោះ ណុំ សុខ​រឿ​ន អាយុ​២៧​ឆ្នាំ បាន​ចាក់​និង​កាប់​ម្តាយ​ស្លាប់​ ដោយសារ​តែ​សុំ​លុយ​ហើយ​គ្មាន​លុយ​ឱ្យ រួច​ក៏​បាន​រត់គេច​ខ្លួន​បាត់​មួយ​រយៈ ។

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​នគរបាល​ស្រុក​កំពង់ត្រាច សហការ​ជាមួយ​នគរបាល​ខេត្តពោធិ៍សាត់ និង​នគរបាល​ស្រុក​វាល​វែង បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​កូនប្រុស​បាតដៃ​ប្រឡាក់​ឈាម​នេះ​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ភូមិ​ទួល​ក្រួស ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ ក្រោយ​ពី​ឃាត់ខ្លួន ក៏​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។

គួរ​រំលឹកថា ករណី​សម្លាប់​ម្តាយបង្កើត​នេះ​បាន​កើតឡើង​ចន្លោះ​ពី​ម៉ោង​៧​ទៅ​ម៉ោង​១១​យប់​ថ្ងៃ​ទី​២២ ខែមេសា នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ។ជន​ឈ្មោះ ណុំ សុខ​រឿ​ន ដែល​ជា​មនុស្ស​ញៀន​ថ្នាំ បាន​សម្លាប់​ម្តាយបង្កើត​ឈ្មោះ រៀម ហែ អាយុ​៥០​ឆ្នាំ ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម រួច​ហើយ​កូនប្រុស​អកតញ្ញូ​រូប​នេះ​រត់គេចខ្លួន​បាត់ និង​ទើប​ពេល​នេះ​សមត្ថកិច្ច​ខេត្ត
កំពត សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់ ស្រាវជ្រាវ​ចាប់ខ្លួន​បាន ៕ ​

អត្ថបទសរសេរ ដោយ