សត្វ​ជ្រឹង អង្កាម រាប់​ម៉ឺន​ក្បាល​លើ​ដើមឈើ ផ្អើល​អស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ (​មាន​វី​ដេ​អូ​)


ខេត្តសៀមរាប ៖ សត្វ​ជ្រឹង នេះ​គេ​ហៅ​ថា (​ជ្រឹង​អង្កាម​) រាប់​ម៉ឺន​ក្បាល​ជាមួយ​សកម្មភាព​ដ៏​រស់​រវើក​ដែល​មើលទៅ​ហាក់ដូច​កំពុង​បង្ហាញ​ពី​សេចក្តីសុខ​ក្នុង​ការ​រស់នៅ​របស់​ពួក​វា​យ៉ាង​ពពាក់ពពូន​លើ​ដើមឈើ​ធំ​ៗ ក្នុង​បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​លើក​ឡើង​ព្រម​ៗ​គ្នា​ថា នេះ​ជា​វង់​ទស្សនា​មួយ​ទៀត​ដែល​ថ្មី​ហើយ​ប្លែក នា​កណ្តាល​ក្រុង​សៀមរាប កំពុង​បង្ហាញ​ចំណាប់អារម្មណ៍​ដល់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង​។

ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងនោះ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​មួយ​នេះ ក្រៅពី​ទៅ​មើល​ប្រាសាទបុរាណ និង​រមណី​ដ្ឋា​ន​នានា​ក្នុង​ខេត្តសៀមរាប ពួក​គេ​តែងតែ​ស្វែងរក​កន្លែង​ដែល​ថ្មី និង​ប្លែក ដើម្បី​ទៅ​ទស្សនា​ជា​បន្តបន្ទាប់ ដូច​ជា​នាំ​គ្នា​មក​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ ។ បន្ទាប់​ពី​អុជ​ធូប​ក្រុម​ភ្ញៀវ​ក៏​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ហើយ​ពួក​គេ​ឈរ​សំឡឹង​មើល​ក៏​នាំ​គ្នា​ថត​យក​រូប និង​វី​ដេ​អូ​សត្វ​ជ្រឹង​អង្កាម​រាប់​ម៉ឺន​ក្បាល​ដែល​កំពុង​ហោះហើរ​ប្រលែង​គ្នា​ពពាក់​ព​ពួន​នៅ​លើ​ដើមឈើ​ធំ​ៗ ដើម្បី​យក​ទៅ​បង្ហាញ​ប្រាប់​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​គេ​ផង​ដែរ​។

បើ​តាម​យុវជន​ម្នាក់​ឈ្មោះ ទី និង​ឈ្មោះ ពុល ដែល​ជាម​គ្គុ​ទេស ទេសចរណ៍​បាន​ប្រាប់​ថា ក្នុង​ឱកាស​កំពុង​នាំ​ភ្ញៀវ​ជនជាតិ​ចិន មក​ឈរ​សំឡឹង​មើល​សត្វ​ជ្រឹង អង្កាម​រាប់​ម៉ឺន​ក្បាល​នោះ ហើយ​និយាយ​ប្រាប់​ដូច​ៗ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា​នេះ​ថា ពួក​គាត់​មក​លេង​ក្នុង​ប្រាសាទអង្គរវត្ត​ជា​ភ្ញៀវ​ទេសចរ ហើយ​ពួក​គាត់​មក​លេង​ត្រឹមតែ ១​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។

ក្រៅពី​មើល​តាម​ប្រាសាទ​រួច​មក ក៏​ហួស​មក​ដើរ​លេង​ថតរូប​នៅ​មុខ​ព្រះរាជ​ដំណាក់ និង​ម្តុំ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក៏​ក្រ​លែង​មើលទៅ​ឃើញ​សត្វ​ជ្រឹង​ដ៏​ធំ​ៗ​ខុស​ប្លែក​ពី​ស្រុក​គាត់ គា​ក៏​ត់​មាន​អារម្មណ៍​សប្បាយ​រីករាយ ព្រោះ​មិន​ដែល​ឃើញ​សោះ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក សូរ ប្លា​តុង អភិបាលក្រុង​ក៏​បាន​ប្រាប់​ថា ជា​ការ​ពិត​ណាស់​វត្តមាន​សត្វ​ជ្រឹង​ទាំងនេះ ក្នុង​មួយ​ថ្ងៃ​ៗ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់រយ​នាក់​មក​ទស្សនា ព្រោះ​ការ​រស់នៅ​តាម​ដើមឈើ​ធំ​ៗ​ក្នុង​បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម របស់​សត្វ​ជ្រឹង​នេះ គឺជា​ប្រភេទ​សត្វ​កម្រ នឹង​មិន​មាន​ប្រទេស​ណា​មាន​ដូច​ទេ​។ ហើយ​ដើម្បី​ឱ្យ​សត្វ​ជ្រឹង​រស់នៅ​ទី​នេះ​បាន​យូរ អាជ្ញាធរ​ក្រុង​បាន​ដាក់​វិធានការ​ការពារ និង​អភិរក្ស​យ៉ាង​តឹង​រឹង​បំផុត ក្នុង​នោះ​រួម​មាន​៖

ទី​១-​អាជ្ញាធរ​បាន​ដាក់​សមត្ថកិច្ច​ឈរជើង​ការពារ​មិន​ឱ្យ​ជនខិលខូច​លួច​ចាប់ ឬ​បាញ់​សម្លាប់​បាន​នោះ​ទេ​។

ទី​២-​ហាម​មិន​ឱ្យ​លេង​តន្ត្រី​ដែល​មាន​សម្លេង​លឺ​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​ទេ ព្រោះ​អាច​ធ្វើ​សត្វ​ជ្រឹង​នេះ​ផ្អើល​។

លោក​បាន​បញ្ជាក់​ថា សត្វ​ជ្រឹង​ទាំងនេះ​បាន​មក​រស់នៅ​តាម​ដើមឈើ​ជា​យូរ​ឆ្នាំ​មក​ហើយ ​ក៏​ពុំដែល​មាន​អ្នក​ណា​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់ ដល់​សត្វ​ទាំងនេះ​ដែរ​ ដូច្នេះ​ត្រូវ​តែ​ជួយ​រក្សា​​ទាំងអស់​គ្នា ព្រោះ​ត្រឹមតែ​ហ្វូង​សត្វ​ជ្រឹង​ទាំងនេះ ក៏​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​បាន​ច្រើន​ផង​ដែរ មក​លេង​ក្នុង​ខេត្តសៀមរាប បន្ទាប់​ពី​មើល​ប្រាង្គ​ប្រាសាទអង្គរវត្ត ឬ​រមនី​យ​ដ្ឋា​ន​នានា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ