ជិះម៉ូតូតែម្នាក់ឯងខ្យល់គដួលស្លា.ប់ទាំងព្រឹក
- កំពង់ចាម
ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះ ជឿន វិបុល អាយុ២៨ឆ្នាំ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានជិះម៉ូតូម៉ាក…
ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះ ជឿន វិបុល អាយុ២៨ឆ្នាំ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានជិះម៉ូតូម៉ាក…
ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះ ជឿន វិបុល អាយុ២៨ឆ្នាំ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានជិះម៉ូតូម៉ាក C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1K-6225 បណ្តាលឲ្យដួលស្លាប់តាមផ្លូវភ្លាមៗ ។
ហេតុការណ៏នោះកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ។
លោកវន សារឿន អធិការរងនគរបាលស្រុកកំពង់សៀម ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុ បុរសខាងលើជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង ស្របពេលដែលមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែដួលម៉ូតូបណ្តាលស្លាប់ភ្លាមៗតែម្តង ។
លោកអធិការរងបានបន្តទៀតថា ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាមកមើល និងបានរាយការណ៏មកប៉ុស្តិ៍រដ្ឋបាលឃុំរអាង ហើយមន្ត្រីជំនាញចរាចរណ៍ស្រុកកំពង់សៀមបានចុះទៅពិនិត្យសព ដើម្បីរកមើលស្លាកស្នាមរបួសលើរាងកាយ តែមិនមានរបួសអ្វីគួរឲ្យកត់សំគាល់នោះទេ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីខ្យល់គ។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ