ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ពោះទៅ​រក​សមភាព​យេ​ន​ឌ័​រ​-​ស្ត្រី និង​វិស័យ​សារព័ត៌​មាននៅ​​កម្ពុជា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៨ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​កេ​ត្រា ក្រុងភ្នំពេញ ក្រោម​ការ​រៀបចំ​ដោយ​អង្គការ​យូ​ណេ​ស្កូ…

ខេត្តបាត់ដំបង ៖ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៨ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​កេ​ត្រា ក្រុងភ្នំពេញ ក្រោម​ការ​រៀបចំ​ដោយ​អង្គការ​យូ​ណេ​ស្កូ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ជំទាវ​បណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី លោក​ថា​ច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ព្រម​ទាំង​​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង​១០០​នាក់ បាន​មក​ចូលរួម​ផង​ដែរ​។

ក្នុង​នោះ​លោកស្រី Anne Lemaistre ប្រធាន​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា​បាន​មាន​មតិ​ស្វាគមន៍​អំពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ទូទៅ​ស្តី​ពី «​ឆ្ពោះទៅ​រក​សមភាព​យេ​ន​ឌ័​រ​-​ស្ត្រី និង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​» ដែល​កន្លង​មក​ស្ត្រី និង​កុមារ​ទទួល​ភាព និង​កុមារ​ទទួល​ភាព​មិន​ស្មើគ្នា​។ ជួនកាល​រង​គ្រោះ​ដោយសារ​ការ​ផ្សព្វផ្សាយ​គ្មាន​តុល្យ​ភាព ហើយ​ជា​រៀង​រាល់​ឆ្នាំ យូ​ណេ​ស្កូ​តែងតែ​រួម​សហការ​ជាមួយ​ក្លិប​អ្នកកាសែត​កម្ពុជា ជាមួយ​ក្រសួង​ព័ត៌មាន​តែងតែ​រួម​គ្នា​រំលឹក​លើក​ស្ទួយ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​សុ​ក្រិ​ត្យ ផ្តល់​យុត្តិធម៌​ដល់​អ្នក​ងាយ​រង​គ្រោះ លុប​បំបាត់​ដល់​អ្នក​សារ​ព័ត៌មាន​ណា​ដែល​ប្រាស់ចាក​ពី​វិជ្ជាជីវ​: និង​ក្រមសីលធម៌​របស់​ខ្លួន​ឲ្យ​មាននៅ​កម្រិត​ទាប និង​ជា​ចំណែក​ជួយ​ស្ថាបនា​ដល់​សង្គម​ជាតិ​ដែល​កំពុង​មានការ​រីក​ចំរើន​សព្វថ្ងៃ​ផង​ដែរ​។ ក្នុង​ពិភពលោក​អ្នក​សារព័ត៌មាន គឺជា​គោលដៅ​សម្រាប់​ផ្សព្វផ្សាយ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កើត​មាននៅ​តាម​ប្រទេស​ផ្សេង​ៗ​ទៀត​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ​។

បន្ទាប់​មក​លោក​ជំទាវ Maria Sargren ឯកអគ្គរាជទូត​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ហេតុ​អ្វី​យើង​ត្រូវ​មាន​សិទ្ធិ​នេះ?ហេតុ​អ្វី​យើង​ត្រូវ​ការពារ​អ្នក​សារ​ព័ត៌មាន?។ ដោយសារ​តាម​អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​មើលឃើញ​ថា កម្ពុជា​មានការ​ធ្លាក់​ចុះ​លើ​វិស័យ​ព័ត៌មាន​លំដាប់ថ្នាក់​ទី​១៣២​មក​នៅ​១៤២​លើ​ពិភពលោក ហើយ​ក្នុង​នោះ​យេ​ន​ឌ័​រ​ក្នុង​វិស័យ​សារព័ត៌មាន​ស្ត្រី​នៅ​មាន​កំរិត​ទាប​ជាង​បុរស​កន្លង​មក ។ ពេល​នេះ​ស្ត្រី​កំពុង​តែ​ឈាន​ឡើង​ទទួល​ចំណេះដឹង​ក្នុង​វិស័យ​សារព័ត៌មាន​កើនឡើង​ជាង​មុន​។ បន្ទាប់​មក​ទៀត​លោក​ជំទាវ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​មាន​ប្រសាសន៍​ថា ចង់បាន​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន អ្នកនិពន្ធ​ចូលរួម​ជាមួយ​បុរស​ឱ្យ​បាន​ច្រើន ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រើប្រាស់​ក្សេ​ត​ស័ព្ទ​ប៉ះពាល់​ដល់​ស្ត្រី និង​ភាព​មិន​ត្រឹមត្រូវ​តាម​វិជ្ជាជីវ​: ក្រមសីលធម៌​របស់​ខ្លួន ដើម្បី​រួម​គ្នា​ទប់ស្កាត់​ផ្សព្វផ្សាយ ចៀសវាង​ការ​ប៉ះពាល់​ប្រើ​អំពើ​ហិង្សា​ដល់​ស្ត្រីភេទ​។

លោក ថា​ច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួលស្គាល់​សិទ្ធិ​មនុស្ស និង​កត្ត​សញ្ញា​ទាំងឡាយ​ដែល​មាន​សិទ្ធិ​ដូច​គ្នា​ចំពោះ​កុមារ ស្ត្រី​គ្រប់​ឋាន​: សង្គម ជន​ណា​ក៏​ដោយ​មិន​អាច​ប្រើ​សិទ្ធិ​នេះ ដោយ​បំពាន​ប៉ះពាល់​ដល់​បុគ្គល សន្តិសុខ​ជាតិ​បាន​ឡើយ ហើយ​ក្រសួង​ព័ត៌មាន​បាន​ផ្អែក​យោង​ទៅ​តាម​ច្បាប់​គ្រប់គ្រង​តាម​អនុ​ក្រិត​ស្តី​ពី​ការ​រៀបចំ​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក Jaldeep Katwala អ្នកគ្រប់គ្រង​គំរោង​បណ្តាញ​បណ្តុះបណ្តាល​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ Fojo​បាន​បង្ហាញ​លទ្ធផល​របាយការណ៍​សិក្សា​ទូទៅ​ស្តី​ពី «​ឆ្ពោះទៅ​រក​សមភាព​យេ​ន​ឌ័​រ ស្ត្រី និង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។

ការ​ពិភាក្សា​រួម​វាគ្មិន​មាន​លោកស្រី Sarah Knibbs នាយិកា​ស្តី​អង្គការ Unwomen ប្រចាំ​នៅ​កម្ពុជា​, លោកស្រី ឃិះ ធីតា នាយិការ​ប្រតិបត្តិ​អង្គការ Silaka , លោកស្រី វួ​ន សុ​វី​រី​យ៍ នាយិកា​ប្រតិបត្តិ​ស្តីទី​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​, លោក ណុ​ប វី នាយក​ស្តី​ទ​មជ្ឈ​មណ្ឌល​​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​, កញ្ញា លី យូ​អី ផលិតករ​វី​ដេ​អូ​ឯកសារ បាន​ធ្វើ​សំណួរចំលើយ​ដោយ​ផ្តោត​ទៅ​លើ​សមភាព​យេ​ន​ឌ័​រ​ស្ត្រី និង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ