ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​សណ្តាប់ធ្នាប់មុខ​ព្រះរាជ​ដំណាក់ ជិត​ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​អាជ្ញាធរ​ក្រុង​សៀមរាប សហការ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ចុះ​ទប់ស្កាត់​ការ​លក់ដូរ​របស់​ក្រុម​អាជីវករ​ចល័ត នៅ​តំបន់​មុខ​ព្រះរាជ​ដំណាក់ ជិត​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម នា​ថ្ងៃ​ទី​០២…

ខេត្តសៀមរាប​៖​អាជ្ញាធរ​ក្រុង​សៀមរាប សហការ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ចុះ​ទប់ស្កាត់​ការ​លក់ដូរ​របស់​ក្រុម​អាជីវករ​ចល័ត នៅ​តំបន់​មុខ​ព្រះរាជ​ដំណាក់ ជិត​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម នា​ថ្ងៃ​ទី​០២ ខែឧសភា​ឆ្នាំ​២០១៨​នេះ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​បញ្ជាក់​ថា ការ​លក់ដូរ​អនាធិបតេយ្យ​នៅ​សួនច្បារ​ព្រះរាជ​ដំណាក់ ដែល​កន្លង​មក អាជីវករ​មក​ពី​កន្លែង​ផ្សេង​គ្នា ប្រមាណ​ជិត​កន្លែង​(១០០​នាក់​) បាន​មក​ក្រាលកន្ទេល​លក់ដូរ​នៅ​ចិញ្ចើម​ផ្លូវ​សួនច្បារ​ព្រះរាជ​ដំណាក់ ក្នុងអំឡុងពេល​ចូល​ឆ្នាំ ហើយ​ពួក​គេ​នៅ​បន្ត​លក់​រហូត​មក ដោយ​មិន​ព្រម​ចាកចេញ​ឡើយ ដែល​ធ្វើ​ឱ្យ​តំបន់​នេះ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ អនាម័យ និង​បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ផង​នោះ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​បន្ត​ទៀត​នោះ​ទេ ។

លោក សូរ ប្លា​តុង បាន​បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ ត្រូវ​បាន​ដំណើរការ​ដោយ​រលូន ពុំ​មាន​ប្រតិកម្ម​អវិជ្ជមាន​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​អ្វី​ដែល​គិត​ថា វា​បាន​ដំណើ​ការ​ប្រកបដោយ​ជោគជ័យ​នោះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ព្រម​ទទួលយក​នូវ​ការ​យល់​ដឹង​របស់​ក្រុម​អាជីវករ​ទាំងនោះ និង​ទទួលស្គាល់​ថា ក្នុង​តំបន់​នោះ​ពិតជា​ទីកន្លែង​ដែល​ត្រូវ​ហាមឃាត់​លើ​ការ​លក់ដូរ ដែល​នាំ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ប្រាកដ​មែន ព្រោះ​ជាទី​តាំង​សក្ការៈបូជា និង​ជាទី​តាំង​នៃ​តំបន់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ផង​ដែរ ។

សូម​រម្លឹក​ថា ការ​ចុះ​ទប់ស្កាត់​ការ​លក់ដូរ​នៅ​សួនច្បារ​ព្រះរាជ​ដំណាក់ ដោយ​ពិនិត្យ​ឃើញ​ថា ៖ ទី​១-​ទីតាំង​ជាទី​សក្ការៈបូជា ដែល​មាន​សាធារណជន​ជា​ច្រើន​ចេញចូល ទី​២-​ជា​តំបន់​ទេសចរណ៍ ដែល​កន្លង​មក​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ពិសេស​អ្នកទេសចរ​ជនជាតិ​ចិន ចេញចូល​ទស្សនា​ព្រះរាជ​ដំណាក់ រួម​នឹង​ទី​សក្ការៈបូជា ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ផង និង ទី​៣-​ជា​តំបន់​បេះដូង​នៃ​ក្រុង​សៀមរាប​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ