ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ​ផ្ដល់​សេវា​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥត​គិតថ្លៃ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ប្រចាំ​ទីក្រុង​ឆាំង​វ៉ុ​ន នឹង​បន្ត​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា​ខាង​មុខ​នេះ ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​នៅ​កៀក​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ។ មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង…

ប្រទេស​កូរ៉េ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ប្រចាំ​ទីក្រុង​ឆាំង​វ៉ុ​ន នឹង​បន្ត​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា​ខាង​មុខ​នេះ ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​នៅ​កៀក​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ។

មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បានឱ្យ​ដឹង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​បាន​ជ្រាប​ថា ក្នុង​គោលបំណង​ចូលរួម​កាត់​បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​ជិត​ដល់​ប្រជាពលរដ្ឋ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ប្រចាំ​ទីក្រុង​ឆាំង​វ៉ុ​ន នឹង​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិត​ឆ្លង
ដែន​ដោយ​ឥត​គិតថ្លៃ នៅ​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​ចាប់ពី​ម៉ោង​១១ ព្រឹក ដល់​ម៉ោង​៣​រសៀល ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិតឆ្លងដែន និង​រូបថត​(៤x៦) មួយ​សន្លឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ