ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស​បុក​ម៉ូតូ​នារី​វ័យក្មេង​២​នាក់​ដេក​ស្អាត​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​បាន​ជិះ​ម៉ូតូ​ធំ​ជ្រុល​ទៅ​បុក​ពីក្រោយ បណ្តាល​ឱ្យ​បុរស​ជា​ជនជាតិ​បរទេស​រូប​នោះ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ទល់មុខ​នឹង​ស្ថានទូត​ជប៉ុន ផ្លូវ​ព្រះ​ន​រោ​ត​ម្ត…

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​បាន​ជិះ​ម៉ូតូ​ធំ​ជ្រុល​ទៅ​បុក​ពីក្រោយ បណ្តាល​ឱ្យ​បុរស​ជា​ជនជាតិ​បរទេស​រូប​នោះ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ទល់មុខ​នឹង​ស្ថានទូត​ជប៉ុន ផ្លូវ​ព្រះ​ន​រោ​ត​ម្ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនជាតិ​បរទេស​រូប​នោះ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធន់​ធំ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1N-8650 ចំណែក​នារី​ជនជាតិ​ខ្មែរ​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ឆាំ ស្រី​មុំ អាយុ​១៧​ឆ្នាំ មុខរបរ​ល​ក់ម្ជួរ យីហោ​១៦៨ ម្តុំ​វត្ត​ភ្នំ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ចំណែក​ម្នាក់​ទៀត​មិន​បានឱ្យ​ដឹង​ឈ្មោះ ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BU-8844 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​វ័យក្មេង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​ដែល​ជា​ជនជាតិ​បរទេស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ធំ​ម៉ាក​ហុងដា​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ស្របគ្នា​ព្រមទាំង​ល្បឿន​លឿន និង​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ជិះ​ដោយ​នារី​វ័យក្មេង​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តោយ​ឱ្យ​ម៉ូតូ​របស់​ជនជាតិ​បរទេស​ដួល​បោក​ទៅ​នឹង​ផ្លូវ​ធ្វើ​ឱ្យ​ជនបរទេស​រូប​នោះ​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោគ​ជាំ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ម៉ូតូ​រង​ការ​ខូចខាត ផ្នែក​ខាង​មុខ បន្តិចបន្តួច ។

ដោយឡែក​ខាង​ម៉ូតូ​ដែល​ជិះ​ដោយ​នារី​វ័យក្មេង​ពីរ​នាក់​វិញ​រង​ការ​ខូចខាត​កូដ​ថ្នាំ​បន្តិចបន្តួច និង​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច មិន​បាន​ទៅ​មន្ទីរពេទ្យ​ទេ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ