ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៧​ព្រឹក ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ នេះ ស្ថិត​នៅ​ក្នុងភូមិ​ដើម​.​គ សង្កាត់​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៧​ព្រឹក ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ នេះ ស្ថិត​នៅ​ក្នុងភូមិ​ដើម​.​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ដែរ​ថា សព​ដែល​ប្រទះ​ឃើញ​នោះ​អណ្តែត​ផ្កាប់​មុខតែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ក្រោយ​ពេល​ប្រទះ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ ហើយ​បាន​ជួល​ជនជាតិ​អ៊ី​ស្លា​ម​ស្រង់​យក​សព​បុរស​ខាងលើ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ដើម្បី​ត្រួតពិនិត្យ ។

ទោះបីជា​យ៉ាងណា​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ថា សព​បុរស​ខាងលើ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ