ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីលោភពេក​…​នឹងវិនាសខ្លួន​ឯង​​ ដោយ​មិនដឹងខ្លួន​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត ​ប៉ូលិស​ចរាចរណ៍​​២រូប ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​មន្រ្ដី​ប៉ូលិស​​ហើយ ​​។ នេះ​​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ  នាព្រឹកថ្ងៃទី​០៣ ឧសភា នេះ…

រាជធានីភ្នំពេញ ៖ ទីបំផុត ​ប៉ូលិស​ចរាចរណ៍​​២រូប ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​មន្រ្ដី​ប៉ូលិស​​ហើយ ​​។ នេះ​​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ  នាព្រឹកថ្ងៃទី​០៣ ឧសភា នេះ ។

ការ​ដក​ចេញពីក្របខណ្ឌនេះដែរ គឺ​​​​ដោយសារ​តែ​មាន​កំហុសលើគោល​ការណ៍ការងារ​ ដោយ​លោក​ទាំង២​បាន​​​សកម្ម​ភាព​​ទារ​​​ប្រាក់​ពី​ជនបរទេស ដែល​បើក​បរ​​មិនគោរព​ភ្លើង​សញ្ញា​ចរាចរចំនួន២០ដុល្លារ ដើម្បីជា​ថ្នូរនឹង​ការ​​មិនចាប់​​បញ្ជូន​ទៅ​ការិយា​ល័យ ដែលហេតុការណ៍​នេះ​មាន​មតិ​រិះ​គន់​ពី​មហាជន ​ក៏​ដូច​ជា​អ្នកលេង​បណ្តាញ​សង្គម​បា​ន​ចែករំលែក​ត​ៗ​គ្នា​ កាលពី​ពេល​កន្លង​មក ។

ចំពោះ​ទ​ង្វើ​របស់​មន្ត្រី​នគ​រ​បាល​ទាំង២រូប​ខាងលើ​ គឺ​មិន​អាច​អប់រំ​ណែនាំ​បន្ត​ទៀត​ ក៏មាន​ការ​​ស្នើ​សុំ​គោល​ការណ៍​​ពីសម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយ​ឧត្តម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ បណ្តេញ​ចេញពី​ក្របខណ្ឌ​នគ​បាល​ជាតិ​តែ
​ម្តង  ។

បច្ចុប្បន្ន​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជ​ធានី​​ភ្នំពេញនៃ​ស្នងការ​ដ្នា​ន​នគ​បាល​រាជធានី​ភ្នំពេញ បាន​ចាត់​វិធានការ​យ៉ាង​តឹង​រឹង ​ព្រមទាំង​ផ្អាក​ការងារ​ជា​បណ្តោះអាសន្នចំពោះ​មន្ត្រី​ទាំង​២​រូប​នេះ ។  ដូច្នេះ សបញ្ជាក់​ឱ្យ​ឃើញ​ថា សេចក្តី​លោភ​​លន់​ពេក គឺ​អាចវិនាសនិង​បំផ្លាញខ្លួនឯងមិនខានឡើយ ។ ​

ព័ត៌មានលម្អឹតនឹងមាន​ផ្សាយជូនបន្ត​ ។

 

អត្ថបទសរសេរ ដោយ