ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ក្លិន​ធូ​រ៉េ​ន ផ្អើល​អស់​មនុស្ស​រាប់រយ​នាក់​ជម្លៀស​ចេញពី​សាលា

5 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ RMIT ប្រចាំ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី បាន​ជម្លៀស​និស្សិត…

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ RMIT ប្រចាំ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី បាន​ជម្លៀស​និស្សិត និង​បុគ្គលិក​ចេញពី​អគារ ដោយ​សារ​តែ​ច្រ​លំ​ក្លិន​ធូ​រ៉េ​ន​ជាមួយនឹង​ក្លិន​ហ្កា​ស​។

ពួក​គេ​បាន​ហៅ​ក្រុម​ពន្លត់​អគ្គិភ័យ​មក​៤០​នាក់ ជាមួយនឹង​អ្នកជំនាញ​ជា​ច្រើន​នាក់​ទៀត ដោយសារ​តែ​ខ្លាច​មានការ​លេច​ចេញ​នូវ​សារ​ធាតុគីមី​។ ក្រោយ​ការ​ពិនិត្យ​ស្វែងរក​រួច​មក ទើប​​ដឹង​ថា វា​ជា​ក្លិន​របស់​ផ្លែ​ធូ​រ៉េ​ន​រលួយ​នៅ​ក្នុង​ទូរ​ដាក់​ចាន​។ វា​សាយភាយ​ពេញ​ក្នុង​អគារ​តាម​រយៈ​ម៉ាស៊ីនត្រជាក់​។

ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ក៏​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​លើក​ឡើង​ថា នៅ​ក្នុង​អគារ​នោះ​ក៏​មាន​ឧស្ម័ន​ពុល​លាយ​ជាមួយ​ផង​ដែរ​។ ពួក​គេ​បាន​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​ជោគជ័យ​។

នេះ​ប្រសិនបើ​ខ្មែរ​យើង​នៅ​ទីនោះ​ដែរ ប្រាកដជា​ដឹង​ថា ក្លិប​អ្វី​ហើយ​។ នរណា​មិនដឹង​ក្លិន​របស់​ធូ​រ៉េ​ដ៏​ឆ្ងាញ់​នោះ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ