ជម្ងឺសរសៃប្រសាទធ្វើទុក្ខ ចង.កសម្លា.ប់ខ្លួន
- ព្រៃវែង
ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ឧសភា នៅខាងក្រោយផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។…
ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ឧសភា នៅខាងក្រោយផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។…
ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ឧសភា នៅខាងក្រោយផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ឃាម ឃាង អាយុ៥៥ឆ្នាំ មានជម្ងឺសរសៃប្រសាទច្រើនឆ្នាំមកហើយ។
សមត្ថកិច្ចបានអោយដឹងថា ជម្ងឺជនរងគ្រោះឧស្សាហ៍ធ្វើទុក្ខជាញឹកញាប់ ហើយពេលជម្ងឺរើឡើងម្តងៗ ជនរងគ្រោះ ចេះតែចង់សម្លាប់ខ្លួន ប៉ុន្តែកន្លងមកត្រូវក្រុមគ្រួសារជួយទាន់រហូត។
ប្រភពដដែលនេះបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះមានអាការៈល្អប្រក្រតីធម្មតា ទើបអ្នកក្នុងផ្ទះមិនបានចាប់អារម្មណ៍តាមមើល លុះដល់ពេលកើតហេតុ ខណៈពេលដែលគ្រប់គ្នាភ្លេចខ្លួនតែបន្តិច ស្រាប់តែជនរងគ្រោះយកក្រមារត់ទៅចងកសម្លាប់ខ្លួននៅលើដើមព្រីងក្រោយផ្ទះតែម្តង។
ក្រោយកើតហេតុ ក្រុមគ្រួសារក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅត្រួតពិនិត្យសាកសព ហើយឃើញថាពិតជាករណីចងកសម្លាប់ខ្លួនពិតមែន ទើបប្រគល់សាកសពអោយក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ